បំផុសយុទ្ធនាការទេសចរណ៍ថ្មីជំរុញ”អាស៊ាន-ទីមកដល់មួយ”
|
បំផុសយុទ្ធនាការទេសចរណ៍ថ្មីជំរុញ”អាស៊ាន-ទីមកដល់មួយ” វៀតណាមខំប្រឹងប្រែងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មគ្មានផ្សែង |
(VOV)_ថ្លែងមតិបើកវេទិកាទេសចរណ៍ អាស៊ាន២០១៧ នាយប់ថ្ងៃទី១៨មករា
នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Lee Hsien Loongរួមជាមយយអគ្គលេខាធិការអាស៊ាន លោក Le Luong Minh រួមជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកទេសចរណ៍ របស់ប្រទេស
សមាជិកនានា បានបំផុសយុទ្ធនាការថ្មី រួមមាន៥០ ផលិតផលទេសចរណ៍ សំដៅជំរុញគោលដៅ៖”អាស៊ាន-ទីមកដល់មួយ”។គោលដៅដែលបានបណ្ដាប្រទេសអាស៊ានដាក់
ចេញ សំរាប់ឆ្នាំ ២ឥ០១៧គឺគូសសញ្ញាសំខាន់អំពីគម្រង់៥០ឆ្នាំបង្កើតអាស៊ាន និង
ទទួលភ្ញៀវទេសចរណ៍ចំនួន១២១លាននាក់ កើន១០%បើប្រៀបនឹងឆ្នាំទៅមិញ។ ប្រាក់
ចំណូលពីសកម្មភាពទេសចរណ៍ទទួលបាន៨៣ពាន់លានដុល្លារអាមេរិក។ ដើម្បីអនុវត្ត
បានគោលដៅនេះ នៅវេទិកាទេសចរណ៍អាស៊ាន អង្គសន្និសីទបានរួមគ្នាពិភាក្សាអំពី
កម្មវីធីសហប្រតិបត្តិការ និងនាំចេញគំនិតថ្មី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដែលក្នុង
នោះប្រមូលផ្តុំទៅលើការតភ្ជាប់អាកាសចរណ៍ អភិវឌ្ឍន៍ទេសចរណ៍នាវាចរណ៍ និង
បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស។
នៅខាងក្រៅវេទិកានេះ អគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម
លោក Ha Van Sieu បានអោយដឹងថា៖ ចូលរួមវេទិកាលើកនេះ គណៈប្រតិភូវៀតណាម
នឹងរួមជាមួយសមាជិកអាស៊ានផ្សេងៗ ពិភាក្សាអំពីដំណោះស្រាយ ជំរុញទេសចរណ៍
ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដោយផ្អែកទៅលើសក្ដានុភាពរបស់ប្រទេសនីមួយៗ
និងការបើកទូលាយរបងគតិយុត្តិរបស់សហគមន៍អាស៊ាន៕