|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានចូលរួម ពិធីចេញទ័ពយុទ្ធនាការយុវជនស្ម័គចិត្តវិស្សមកាលឆ្នាំ២០១២។ |
VOV-នៅពិធីចេញទ័ពយុទ្ធនាការយុវជនស្ម័គចិត្តវិស្សមកាលឆ្នាំ២០១២ដោយ
មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញបានរៀបចំនាថ្ងៃទី២៧ឧសភានៅខេត្ត
Ha Tinh ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានស្នើរបណ្ដា
ក្រសួងស្ថាប័នសមូហភាពរដ្ឋអំណាច់ដំបន់អនុវត្តល្អមតិបញ្ជារបស់នាយករដ្ឋ
មន្ត្រីរដ្ឋាភិបាល សហការនិងបង្កលក្ខណៈដើម្បីសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់រៀប
ចំដ៏ជោគជ័យយុទ្ធនាការយុវជនស្ម័គចិត្តវិស្សមកាល។ ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“អង្គការសម្ព័ន្ធយុវជន កម្មាភិបាល សមាជិកសម្ព័ន្ធយុវជនត្រូវជាកំលាំងនាំមុខ
ក្នុងចលនាប្រឡងប្រណាំង ទូទាំងប្រទេសរួមកំលាំងកសាងជនបទថ្មី ជំរុញ
ខ្លាំងការងារផ្សព្វផ្សាយព័ត៌មានអំពីសុវត្ថិភាពចរាចរណ៍និងចលនាយុវជនចូល
រួមធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ ឆ្នាំ២០១២ជាឆ្នាំសាមគ្គីភាពមិត្តភាព
វៀតណាម-ឡាវ ខ្ញុំស្នើរសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់បន្តជំរុញយុទ្ធនាការយុវជន
ស្ម័គចិត្តវិស្សមកាលទៅប្រទេសមិត្តឡាវ កម្ពុជា រួមចំណែកជាក់ស្តែងបនីយកម្ម
សារាចរណ៍លេខ០៤របស់គណៈលេខាមជ្ឈឹមបក្សអំពីបន្តផ្លាស់ប្តូរថ្មីនិងលើក កំពស់ប្រសិទ្ធភាពកិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មី៕”