បំផុសសប្តាហ៍អាហាររូបត្ថម្ភនិងការអភិវឌ្ឍន៍(ថ្ងៃទី១៦ដល់ថ្ងៃទី២៣តុលាឆ្នាំ២០១៦)

(VOVworld)-ថ្ងៃទី១៦តុលា ជាទិវាស្បៀងអាហារពិភពលោក។ក្នុងឱកាសនេះដែរ
 វិទ្យា ស្ថានអាហារូបត្ថម្ភ(នៃក្រសួងសុខាភិបាលវៀតណាម)បានបំផុសចលនា
អាហាររូបត្ថម្ភ និងការអភិវឌ្ឍន៍ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣តុលាឆ្នាំ២០១៦។ក្រោម
សារមួយថា “ពេលបាយសម្បូរបែបធានាអាហារូបត្ថម្ភគ្រប់គ្រាន់ សមស្របនិងសុវត្ថិ
ភាពសម្រាប់ ក្រុមគ្រួសារក្នុងសភាពការណ៍ប្រែប្រួលអាកាសធាតុ” វិទ្យាស្ថានអា
ហារូបត្ថម្ភ​មានបំណងថា ប្រជាជនគ្រប់រូបនឹងផ្លាស់ប្តូរការប្រើប្រាស់អាហារូបត្ថម្ភ
មិនសមស្រប បណ្តាលមកអាត្រាកុមារកង្វះអាហារូបត្ថម្ភឡើងកម្រិតខ្ពស់។ តាម
នោះ ដើម្បីធានាថា មានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍កំពស់របស់
កុមារនោះ បណ្ឌិត Le Bach Mai អ្នកជំនាញការអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល
វៀតណាមបានឲ្យដឹងថា

“តាមការស៊ើបអង្កេតចំណែកបាយរបស់កុមារដែលវិទ្យាស្ថានអាហារូបត្ថម្ភអនុវត្ត
នាពេលកន្លងទៅគឺពេលបាយរបស់កុមារអាយុ២ដល់៥ឆ្នាំមានជាតិកាល់ស្យូមចំនួន
២៦៥mg។​ ដូច្នេះ យើងនឹងយកតម្រូវការតាមវ័យអាយុដកទៅផ្នែកកាល់ស្យូមមាន
ក្នុង ពេលបាយ ឃើញថាខ្វះប៉ុន្មាន យើងនឹងធ្វើការបំពេញបន្ថែម តាមរយៈចំណី
អាហារ ឬ ផលិតផលច្នៃពីទឹកដោះគោជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ