បំផុស “ខែធ្វើសកម្មភាពជាតិដើម្បីកុមារ” ឆ្នាំ២០១៦

បំផុស “ខែធ្វើសកម្មភាពជាតិដើម្បីកុមារ” ឆ្នាំ២០១៦ - ảnh 1
ប្អូនៗកុមារមានលក្ខណៈរស់នៅលំបាកទទួលបានអំណោយនិងប្រាក់ឧបត្ថម្ភ
 (រូបថត៖Duc Hieu/Tuoitre)

(VOVworld) - ក្រោមប្រធានបទ “ដើម្បីជីវភាពរស់នៅមានសុវត្ថិភាព បង្ការប្រឆាំង
គ្រោះថ្នាក់បង្ករបួសស្នាមទៅលើកុមារ” ពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ
២០១៦ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang
Ninh ភាគខាងជើងវៀតណាម។ថ្លែងមតិនៅទីនេះ​ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖
“ក្រសួង ស្ថាប័នតំបន់ត្រូវការកសាង សុក្រិតនូវភារកិច្ច ដំណោះស្រាយតាមកម្មវិធី
បង្ការប្រឆាំងគ្រោះថ្នាក់បង្ករបួសស្នាមទៅលើកុមារដំណាក់កាលពីឆ្នាំ២០១៦ដល់
ឆ្នាំ២០២០យ៉ាងឆាប់រហ័ស។ត្រួតពិនិត្យ លុបចោល បង្ការប្រឆាំងនឹងគ្រោះ អាសន្ន
បង្ករបួសស្នាមទៅលើកុមារនៅគ្រួសារ សាលារៀននិងក្នុងសហគមន៍។ទន្ទឹមនឹង
នោះ បន្តឃោសនាលើកកំពស់ចំណេះដឹងរបស់គ្រួសារ សាលារៀននិងសង្គមក្នុង
ការយកចិត្តទុកដាក់ ថែទាំនិងឃ្លាំមើលកុមារ បង្កលក្ខណៈងាយស្រួលសំរាប់កុមារ
បានរស់ រៀនសូត្រនិងលេងកំសន្តក្នុងបរិយាកាសសុវត្ថិភាព​”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ