បំផុស “ខែមនុស្សធម៌” ឆ្នាំ២០១៩ ដោយប្រធានបទ “តភ្ជាប់ ចែករំលែកនិងរីក សាយភាយ”
(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអះអាងថា ការ ចែករំលែកជាមួយមនុស្សមានស្ថានភាពរស់នៅលំបាក មិនត្រឹមតែជាការជួយ ឧបត្ថម្ភខាងសម្ភារៈនិងស្មារតីប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែករីកសាយភាយ ស្មារតីនិងតម្លៃមនុស្សធម៌ទៀតផង។
បណ្ដាតំណាងចុចប៊ូតុងបំផុស "ខែមនុស្សធម៌" ឆ្នាំ២០១៩ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១១ ខែឧសភា នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កាកបាទ ក្រហមវៀតណាមបានរៀបចំពិធីបំផុស “ខែមនុស្សធម៌” ឆ្នាំ២០១៩ ដោយប្រធាន បទ “តភ្ជាប់ ចែករំលែកនិងរីក សាយភាយ” ហើយអបអរសាទរខួបទិវាកាកបាទ ក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (ថ្ងៃទី៨ ខែឧសភា)។ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan និងឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។
ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអះអាងថា ការ ចែករំលែកជាមួយមនុស្សមានស្ថានភាពរស់នៅលំបាក មិនត្រឹមតែជាការជួយ ឧបត្ថម្ភខាងសម្ភារៈនិងស្មារតីប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែករីកសាយភាយ ស្មារតីនិងតម្លៃមនុស្សធម៌ទៀតផង។ នោះក៏ជាគតិធម៌របស់ប្រជាជាតិវៀតណាម ក៏ដូចជាប្រជាជាតិផ្សេងៗលើពិភពលោក ជាគោលដៅខ្ពង់ខ្ពស់នៃចលនាកាក បាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងសមាគមន៍កាកបាទក្រហមវៀតណាម ផងដែរ។ លោក Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖
“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគោរពនិងគាំទ្រចំពោះគោលដៅដ៏ខ្ពង់ ខ្ពស់នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ហើយជានិច្ចកាល រួមដំណើរនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពរបស់សមាគមន៍កាកបាទក្រហមវៀតណាម។ ព្រឹត្តិការណ៍ “ខែមនុស្សធម៌” ឆ្នាំ២០១៩នេះ ត្រូវ បានរៀបចំឡើងដោយទ្រង់ទ្រាយទូទាំងប្រទេសជាលើកដំបូង តាមនោះបាន បង្ហាញនូវការយកចិត្តទុកដាក់របស់សង្គមទាំងមូលចំពោះការងារមនុស្សធម៌ ក៏ ដូចជាគោលបំណងចង់រីកសាយភាយស្មារតីមនុស្សធម៌ផងដែរ”។
ចំណែកឯ ប្រធានសមាគមន៍កាកបាទក្រហមវៀតណាមលោកស្រី Nguyen Thi Xuan Thu បានអោយដឹងថា៖
“ដើម្បីអនុវត្តន៍ “ខែមនុស្សធម៌” ឆ្នាំ២០១៩ប្រកបដោយប្រសិទ្ធភាព ខ្ញុំស្នើ អោយសមាគមន៍កាកបាទក្រហមគ្រប់ជាន់ថ្នាក់បន្តជំរុញយ៉ាងខ្លាំងនូវការឃោសនាអំពីតម្លៃមនុស្សធម៌នានានៅក្នុងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ក៏ ដូចជាអំពីបុព្វហេតុមនុស្សធម៌ ផងដែរ។ ទន្ទឹមនឹងនោះ កៀងគរប្រភពធនធាន ជាក់ស្ដែងនានា ដើម្បីជួយឧបត្ថម្ភមនុស្សមានស្ថានភាពលំបាក ជាពិសេសគឺជន រងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍និងកុមារ។ ក្រៅពីនោះ រៀបចំសកម្មភាពយ៉ាង សម្បូរបែបដើម្បីអំពាវនាវអោយប្រជាជនទាំងមូលចូលរួមការងារមនុស្សធម៌ សប្បុរសធម៌ ជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពចំពោះមនុស្សមានស្ថានភាព លំបាកទូទាំងប្រទេស”៕