បំពេញយន្តការគោលនយោបាយដើម្បីជួយឧបត្ថម្ភឲ្យបានល្អជាងសម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស

(VOVWORLD) - ច្បាប់បង្ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សចូលជាធរមានចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១២។ ហើយសារាចរណ៍លេខ០៩ឆ្នាំ ២០១៣បានធ្វើឲ្យ ជាក់ស្ដែងនូវបទបញ្ញត្តិក្នុងច្បាប់ស្ដីពិលក្ខខណ្ឌ នីតិវិធី បែបបទបង្កើតមូល ដ្ឋានជួយឧបត្ថម្ភជនរងគ្រោះ យន្តការជួយឧបត្ថម្ភដល់ជនរងគ្រោះ ព្រម ទាំងកំណត់ទំនួលខុសត្រូវរបស់ស្ថាប័នរដ្ឋក្នុងការងារនេះផងដែរ។ 
បំពេញយន្តការគោលនយោបាយដើម្បីជួយឧបត្ថម្ភឲ្យបានល្អជាងសម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ 

នាថ្ងៃទី១៥ តុលា នៅទីក្រុងហាណូយ នាយកដ្ឋានបង្ការ ប្រយុទ្ធ ប្រឆាំងនឹងអបាយមុខសង្គម (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច) បានសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រៀបចំសិក្ខាសាលាផ្ដល់មតិ យោបល់ដល់សេចក្ដីព្រាងសារាចរណ៍ជំនួសឲ្យសារាចរណ៍លេខ០៩/ ២០១៣របស់រដ្ឋាភិបាលស្ដីពីការកំណត់យ៉ាងលម្អិតនូវការប្រតិបត្តិមាត្រា មួយចំនួននៃច្បាប់បង្ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

ច្បាប់បង្ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សចូលជាធរមានចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១២។ ហើយសារាចរណ៍លេខ០៩ឆ្នាំ២០១៣បានធ្វើឲ្យ ជាក់ស្ដែងនូវបទបញ្ញត្តិក្នុងច្បាប់ស្ដីពិលក្ខខណ្ឌ នីតិវិធី បែបបទបង្កើតមូល ដ្ឋានជួយឧបត្ថម្ភជនរងគ្រោះ យន្តការជួយឧបត្ថម្ភដល់ជនរងគ្រោះ ព្រម ទាំងកំណត់ទំនួលខុសត្រូវរបស់ស្ថាប័នរដ្ឋក្នុងការងារនេះផងដែរ។ បទ បញ្ញត្តិទាំងនេះបានបង្កើតឡើងយន្តការគ្រប់ជ្រុងជ្រោយមួយដើម្បីជួយ ឧបត្ថម្ភដល់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

លោកស្រី Nguyen Thuy Duong អនុប្រធាននាយកដ្ឋានបង្ការប្រយុទ្ធ ប្រឆាំងនឹងអបាយមុខសង្គមបានឲ្យដឹងថា៖

“សារាចរណ៍ធ្វើវិសោធនកម្មលើកនេះ គឺសំដៅជំនះពុះពារលើកំហិត ការជំពាក់ជំពិននៃសារាចរណ៍ លេខ ០៩។ តាមនោះ បំពេញយន្តការគោល នយោបាយដើម្បីជួយឧបត្ថម្ភលើគ្រប់ជ្រុងជ្រោយហើយជួយឧបត្ថម្ភឲ្យបានល្អជាងសម្រាប់ជនរងគ្រោះ។ ទន្ទឹមនឹងនោះ គៀរគរការចូលរួមរបស់ បណ្ដាអង្គការ បុគ្គលក្នុងការងារនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ