(VOVWORLD) - បាយជាមុខម្ហូបដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃ ដោយមានវិធីកែច្នៃជាច្រើនមុខ។
ដើម្បីឆ្លើយនឹងសំណួរ៖ "អ្វីដែលត្រូវញ៉ាំពេលមកដល់វៀតណាម?" ទស្សនាវដ្តីទេសចរណ៍ Lonely Planet របស់អូស្ត្រាលី ថ្មីៗនេះបានលើកឡើងថា ក្រៅពី pho និងនំប៉័ង ភ្ញៀវទេសចរគួរតែសាកល្បងបាយវៀតណាម។ បាយជាមុខម្ហូបដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃ ដោយមានវិធីកែច្នៃជាច្រើនមុខ។ កាសែតអូស្ត្រាលីក៏បានឱ្យដឹងដែរថា ក្រៅពីបាយធម្មតា ភ្ញៀវទេសចរក៏អាចរីករាយជាមួយមុខម្ហូបផ្សេងទៀតពីបាយផងដែរ ដូចជា៖ បាយឆា បាយចុងអង្ករឬបបរ... លើសពីនេះ ភ្ញៀវអាចញ៉ាំបាយដំណើបពីអង្ករដំណើបបានដោយមានច្រើនមុខដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ពោត សណ្តែកដី... ជាដើម។
ក្រៅពីនេះ ភ្ញៀវទេសចរមកប្រទេសវៀតណាមក៏ត្រូវបាន Lonely Planet ស្នើឱ្យសាកល្បងបាញ់ត្រាងលាយ។ នេះជាមុខម្ហូបសំណព្វចិត្តរបស់យុវវ័យ ធ្វើពីបាញ់ត្រាងក្រៀម ស្វាយខ្ចី ស៊ុតក្រួច បង្គាក្រៀម សណ្ដែកដីលីង កំដរជាមួយទឹកជ្រលក់។ ម្ហូបមួយមុខទៀតដែលបានលើកឡើងគឺគួងឬ cha gio ដែលមានសំបកខុសៗគ្នា៕