បម្រែបម្រួលដ៏ស្មុគស្មាញនៃ Covid-19 នៅប្រទេសជាច្រើន
(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ៥ ខែមិនា ឲ្យមានប្រទេសនិងតំបន់ដែនដីចំនួន ៨១ បានកត់សម្គាល់ថា មានករណីផ្ទុករីរុស និងស្លាប់ ដោយសារ Covid-19 នេះ។ ស្លូវេនីបានក្លាយជាប្រទេសថ្មីបំផុត ដែលបានបញ្ជាក់ពីករណីផ្ទុកវីរុស SARS-CoV-2 ជាលើកដំបូង។
អ្នកទេសចរពាក់ម៉ាស់ដើម្បីការពារការឆ្លងមេរោគ Covid-19 នៅអ៊ីតាលី (ប្រភព៖ VNA) |
នាថ្ងៃទី ៥ ខែមិនា គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា ប្រទេសនេះបានកត់ សម្គាល់ករណីឆ្លងថ្មីចំនួន ១៣៩ នាក់បន្ថែមទៀត និង ៣១ នាក់ទៀតត្រូវស្លាប់ ដោយសារ Covid-19។ ករណីស្លាប់ទាំងអស់ គឺសុទ្ធតែនៅខេត្ត Hubei។ ដូច្នេះ ប្រទេសចិនដីគោកមានករណីឆ្លង ជាង ៨០ ៤០០នាក់ និង ៣ ០០០ នាក់ត្រូវស្លាប់។
ក្នុងពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាករណីឆ្លងវីរុស ដែលត្រូវបាន បញ្ជាក់នៅខាងក្រៅប្រទេសចិនបានកើនឡើងដល់ ១០ ៥៦៦ នាក់។ នាថ្ងៃទី ៤ ខែមិនាប៉ូឡូញនិងអាហ្សង់ទីនបានរកឃើញករណីឆ្លងវីរុស ខណៈដែលអេស្ប៉ាញនិងអ៊ីរ៉ាក់បានកត់សម្គាល់ករណីស្លាប់ជាលើកដំបូង។
ស្ថានភាពជំងឺរាតត្បាតនៅកូរ៉េខាងត្បូងនៅតែបន្តប្រែប្រួលដ៏ស្មុគស្មាញ ខណៈដែលករណីឆ្លងសរុបនៅប្រទេសនេះបានកើនឡើងជាង ៥ ៦២០ នាក់ និង ៣៣ នាក់ត្រូវស្លាប់។ ទន្ទឹមនឹងនេះនៅ អ៊ីតាលីវិញ រដ្ឋាភិបាលបានសំរេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យនៅទូទាំងប្រទេសរហូតដល់ ពាក់កណ្តាលខែមិនា ក្នុងបរិបទដែល ករណីឆ្លងនៅទីនេះបានកើនជាង ២៥០០ នាក់ និង ១០០ នាក់ត្រូវស្លាប់។ នៅអ៊ីរ៉ង់ មានករណីឆ្លងចំនួន ២ ៣០០ នាក់ និង ៧៧ នាក់ ត្រូវស្លាប់។ នាថ្ងៃទី ៤ ខែមិនា មន្រ្តីសុខាភិបាលអង់គ្លេសបាន អះអាងថាមានករណីឆ្លង វីរុស SARS-CoV-2 នៅប្រទេសនេះបានកើនឡើង ៨៥ នាក់។
ទីក្រុង Los Angeles ចំណុះរដ្ឋ California នាថ្ងៃទី ៤ ខែមិនាបានប្រកាអាសន្នផ្នែកសុខាភិបាល ខណៈដែលក្នុងរយៈពេល ២ ថ្ងៃ អាជ្ញាធរមូលដ្ឋានបានរកឃើញករណីឆ្លង SARS-CoV-2 ចំនួន ៦ នាក់បន្ថែម។ នាបច្ចុប្បន្ននេះ
មជ្ឈមណ្ឌលបង្ការទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក (CDC) បានកត់សម្គាល់រណីឆ្លងចំនួន ១៥៨ នាក់ និង ១១ នាក់ត្រូវស្លាប់នៅទូទាំងសហរដ្ឋអាមេរិកផងដែរ៕