បម្រែបម្រូលអាកាសធាតុ៖ ជំរុញខ្លាំងការអនុវត្តរាល់ដំណោះស្រាយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
(VOVWORLD) -ជំរុញខ្លាំងការអនុវត្តរាល់ដំណោះស្រាយកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅទីក្រុងហូជីមិញគឺជាខ្លឹមសារសំខាន់នៃសិក្ខាសាលាស្ដីពីរបាយការណ៍ពាក់កណ្ដាលអាណត្តិនៃគម្រោងការណ៍សហប្រតិបត្តិការបច្ចេកទេសជួយការរៀបចំផែនការនិងអនុវត្តន៍សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យសមស្របនឹងលក្ខណៈជាតិ (ហៅកាត់ថា SPI-NAMA) ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ។
សិក្ខាសាលានេះត្រូវបានក្រសួងធនធាននិងបរិស្ថានវៀតណាម រួមសហការជាមួយមន្ទីរធនធាន និងបរិស្ថាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) - ការិយាល័យវៀតណាម រៀបចំឡើងកាលពីថ្ងៃទី ២៨ សីហា នៅទីក្រុងហូជីមិញ។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Huy Phuong តំណាងការិយាល័យទទួលបន្ទុកបម្រែបម្រួលអាកាសធាតុទីក្រុងហូជីមិញបានឲ្យដឹងថា៖ នាបច្ចុប្បន្នមានវិស័យចំនួន ១០ រួមមាន៖ ផែនការមេ ថាមពល គមនាគមន៍ ឧស្សាហកម្ម ការគ្រប់គ្រងទឹក ការគ្រប់គ្រងកាកសំណល់ កសិកម្ម សុខាភិបាល សំណង់ និងទេសចរណ៍ ស្ថិតក្នុងផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ អនុវត្តនគោលដៅលើកកម្ពស់សហប្រតិបត្តិការអន្តរជាតិ និងទាក់ទាញទុនវិនិយោគក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
តាមលោក Makoto Kato ជំនាញការរបស់ JICA ថា ជាមួយកិច្ចសហប្រតិបត្តិការរបស់ JICA នោះ ទីក្រុងហូជីមិញនឹងដាក់ចេញ"ឧបករណ៍" គោលនយោបាយក្នុងផែនការធ្វើសកម្មភាពទប់ទល់នឹងបម្រែបម្រូលអាកាសធាតុដំណាក់កាល 2021- 2025 ផងដែរ៕