បម្រែបម្រួលអាកាសធាតុ៖ COP ២៣ បន្តរក្សាការសន្យាជាមួយកិច្ចព្រមព្រៀង ប៉ារីស
(VOVWORLD) - សន្និសីទលើកទី២៣របស់អ.ស.បអំពីបម្រែបម្រួលអាកាសធាតុ (COP ២៣) នៅទីក្រុង Bonn របស់អាល្លឺម៉ង់ បានបិទបញ្ចប់នាថ្ងៃទី១៨ វិច្ឆិកា ក្រោយរយៈ ពេល២សប្ដាហ៍ធ្វើការ។
ទិដ្ឋភាពនៃសន្និសីទ COP ២៣ (រូបថត៖ Xinhua/TTXVN) |
តំណាងនៃប្រទេសប្រមាណ២០០បានឯកភាពលើការ រក្សារឹងមាំនូវការសន្យាចំពោះកិច្ចព្រមព្រៀងប៉ារីសស្ដីពីការប្រឆាំងបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥ ហើយចាប់ផ្ដើមដំណើរការមួយសំដៅពិចារណាឡើងវិញ នូវផែនការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា។
ប្រទេសចូលរួមទាំងអស់បានឯកភាពលើការចាប់ផ្ដើមដំណើរការ “កិច្ច សន្ទនា Talanoa” តាមភាសា Fiji មានន័យថា ចែករំលែកបទពិសោធន៍ ដែលចាប់ ផ្ដើមពីឆ្នាំ២០១៨ ដើម្បីត្រួតពិនិត្យឡើងវិញនូវផែនការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នានា សំដៅទទួលបានគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស៕