បម្រែបម្រួលអាកាសធាតុ៖ IPCC អំពាវនាវឱ្យជួយសង្គ្រោះមហាសាគរ
(VOVWORLD) -ការឡើងកំដៅលើភពផែនដី កំពុងបំផ្លាញមហាសាគរ និងតំបន់ដីទឹកកកនៅលើផែនទី តាមវិធីដែលប៉ះពាល់ដល់មនុស្សជាតិភាគច្រើន។
IPCC អំពាវនាវឱ្យជួយសង្គ្រោះមហាសាគរ |
តើត្រូវកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឬទុកឲ្យបណ្ដាទីក្រុងត្រូវជនលិចក្នុងទឹកសមទ្រ ទន្លេបឹងបួររាំងស្ងួត និងប្រព័ន្ធអេកូឡូស៊ីមហាសាគរត្រូវបំផ្លិចបំផ្លាញ។ នេះគឺជាការព្រមានយ៉ាងខ្លាំងក្លាចំពោះសហគមន៍អន្តពិភពលោក ដោយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានចូលរួមគម្រោងសិក្សាស្រាវជ្រាវពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមហាសាគរលើកឡើងនាថ្ងៃទី ២៥ ខែកញ្ញា។
ក្នុងរបាយការណ៍វាយតម្លៃពិសេសនេះ គណកម្មការអន្តររដ្ឋាភិបាលទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ (IPCC) នៃអង្គការសហប្រជាជាតិព្រមានថា ការឡើងកំដៅលើភពផែនដី កំពុងបំផ្លាញមហាសាគរ និងតំបន់ដីទឹកកកនៅលើផែនទី តាមវិធីដែលប៉ះពាល់ដល់មនុស្សជាតិភាគច្រើន៕