ប្រាក់នាំចេញរបស់ផ្នែកតម្បាញកាត់ដេរវៀតណាមទទួលបានជិត៩បាន់លានដុល្លារអាមេរិកក្នុងរយះពេល៦ខែដើមឆ្នាំ២០១៣
|
ផ្នែកតម្បាញកាត់ដេរវៀតណាមទទួលបានលទ្ធផលគួរអោយកត់សម្គាល់ (www.vinatex.com) |
(VOV)_ក្នុងរយះពេល៦ខែដើមឆ្នាំ២០១៣នេះ ផ្នែកតម្បាញកាត់ដេរវៀតណាមទទួលបានលទ្ធផលគួរអោយកត់សម្គាល់ ជាមួយតំលៃប្រាក់ពាណិជ្ជកម្មនាំចេញ ទទួលបានជិត៩ពាន់លានដុល្លារអាមេរិក។ បណ្ដាព័ត៍មាននេះត្រុវបាននាំចេញក្នុង សន្និសិទកាសែតជូនដំណឹងអំពីលទ្ធផលនៃការផលិតកម្ម អាជីវកម្ម ក្នុងរយះពេល ៦ខែដើមឆ្នាំ របស់សម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម ដែលប្រព្រឹត្តទៅនា រសៀលថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ។ ក្នុងនោះ បរិមាណទំនិញនាំចេញ ច្រើនបំផុតចូលអាមេរិក ទទួលបានជិត៤ពាន់លានដុល្លារអាមេរិក បន្ទាប់នោះគឺ
EU ជប៉ុន កូរ៉េខាងត្បូង…។ល។ ថ្លែងមតិនៅទីនេះ លោក Le Tien Truong អគ្គនា
យករង សម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម បានអោដយឹងថា÷
“ ដំណោះស្រាយយុទ្ធសាស្ត្រ របស់យើងខ្ញុំគឺ បន្តបញ្ជាណែនាំយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុន តាមទិសផលិតកម្ម តភ្ជាប់ជាមួយបណ្ដាការតភ្ជាប់
ផ្សេងៗ។ អំពីដំណោះស្រាយហិរញ្ញវត្ថុ ក្រៅពីការប្រមូលផ្តុំប្រភពទុនសំរាប់អង្គភាព នៃសម្ព័ន្ធក្រុមហ៊ុន១០០% ដើម្បីផលិតកម្ម អាជីវកម្ម តាមផែនការ៕”