ប្រកាសការផ្ដើមគំនិតសម្ព័ន្ធភាពឈូងសមុទ្រ Ha Long
(VOVWORLD) /  
|
ប្រកាសការផ្ដើមគំនិតសម្ព័ន្ធភាពឈូងសមុទ្រ Ha Long (VOV) |
Vovworld-នាថ្ងៃទី១៥មេសាខេត្ត Quang Ninh និងស្ថានទូតអាមេរិកប្រចាំ
នៅវៀតណាមបានសហការរៀបចំពិធីប្រកាសការផ្ដើមគំនិតសម្ព័ន្ធភាពឈូង
សមុទ្រ Ha Long សំដៅចលនាការចូលរួមរបស់ប្រភពកំលាំងជាមួយគោលដៅអភិរក្សនិងការពារឈូងសមុទ្រ Ha Long។ ថ្លែងមតិនៅពិធី លោក Nguyen The
Dong អគ្គនាយករងអគ្គនាយកដ្ឋានបរិស្ថានក្រសួងធនធាននិងបរិស្ថានវៀតណាម
បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានមានការបោះជំហានយ៉ាង
លឿនអំពីសេដ្ឋកិច្ចសង្គម។ រីឯលោកស្រី Vu Thi Thu Thuy អនុប្រធានគណៈ
កម្មាធិការប្រជាជនខេត្ត Quang Ninh បានអះអាងថាខេត្តជានិច្ចកាលគោរពការងារ
អភិរក្សអាជីវកម្មនិងពង្រីកដ៏សមស្របរាល់សក្ដានុភាពឧត្តមភាពរបស់បេតិកភ័ណ្ឌ
ដើម្បីឈូងសមុទ្រ Ha Long ជានិច្ចកាលសក្តិសមជាបេតិកភ័ណ្ឌពិភពលោកនិង
ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍របស់ដំបន់និងពិភពលោក។ ការផ្ដើមគំនិត
សម្ព័ន្ធភាព Ha Long នឹងជំរុញកិច្ចសហប្រតិបត្តិការដើម្បីធានាចរិតលក្ខណៈ
ចីរភាពរបស់ឈូងសមុទ្រ Ha Long៕
-VOVWORLD