ប្រកាសចង្កោមព្រឹត្តិការណ៍រំលឹកខួប២០ឆ្នាំនៃពានរង្វាន់គុណភាពជាតិ

ប្រកាសចង្កោមព្រឹត្តិការណ៍រំលឹកខួប២០ឆ្នាំនៃពានរង្វាន់គុណភាពជាតិ - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)-នារសៀលថ្ងៃទី៥មករានៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិង ​បច្ចេកវិទ្យាវៀតណាមបានរៀបចំពិធី ប្រកាសចង្កោមព្រឹត្តិការណ៍ ស្តីពី “រយៈពេល ២០ឆ្នាំនៃពានរង្វាន់គុណភាពជាតិ”(១៩៩៦-២០១៦)។ ចង្កោមព្រឹត្តិការណ៍នេះ
បាន រៀបចំឡើងពីខែមករារហូតទៅដល់ខែមេសាឆ្នំា២០១៦ ដោយប្រព្រឹត្តទៅ
សកម្ម ភាពជាច្រើន។​ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀត ណាម លោក Nguyen Quan បានឲ្យដឹងថា គុណភាពនៃផលិតផលជាការរស់
ឬ ស្លាប់របស់អង្គភាពអាជីវកម្មនិងជាបញ្ហាស្នូលនៃខឿនសេដ្ឋកិច្ចវៀតណាមនា
បច្ចុប្បន្នផងដែរ។ រហូតមកដល់ពេលនេះ អង្គភាពអាជីវកម្មវៀតណាមចំនួន ១ពាន់៧រយទទួលបានពានរង្វាន់គុណភាពជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ