ប្រកាសជាលើកដំបូង៖សៀវភៅការទូតបៃតង់វៀតណាម២០១៥
|
ប្រកាសជាលើកដំបូង៖សៀវភៅការទូតបៃតង់វៀតណាម២០១៥ |
(VOV)_នាថ្ងៃទី២២ កញ្ញា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បាន
រៀបចំពិធីប្រកាស៖សៀវភៅបៃតង់ វៀតណាម ២០១៥។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី
ក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ សៀវភៅនេះ
មិនគ្រាន់តែរំលឹកឡើងវិញនូវការងារកិច្ចការបរទេសរបស់វៀតណាម ក្នុងឆ្នាំ២០១៥
ប៉ុណ្ណោះទេថែមទាំង ក្រឡែកមើលឡើងវិញរយៈ៥ឆ្នាំកន្លងទៅ ហើយលើកឡើងខ្លឹម
សារសំខាន់ថ្មីៗ អំពីគោលមាគា៍កិច្ចការបរទេសនៃមហាសន្និបាតបក្ស លើកទី១២។
នេះគឺជាលើកដំបូងដែលក្រសួងការបរទេសវៀតណាម ប្រកាស៖សៀវភៅបៃតង់ការ
ទូតវៀតណាម ដើម្បីឧទ្ទេសនាមអំពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម
បណ្ដាសមិទ្ធិផលលេចធ្លោក្នុងវិស័យកិច្ចការបរទេស របស់វៀតណាម ក្នុងឆ្នាំ ២០១៥៕