ប្រកាសរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម
(VOVWORLD) /  
|
ប្រកាសរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម (VOV) |
(VOVworld)-ខុទ្ទកាល័យប្រធានរដ្ឋនាថ្ងៃទី៩ធ្នូបានរៀបចំសន្និសីទកាសែតប្រកាសលិខិតជាលាយលក្សអក្សររបស់ប្រធានរដ្ឋវៀតណាមអំពីរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសេចក្តីសម្រេចចិត្តកំណត់ចំណុចអនុវត្ត មួយចំនួននៃរដ្ឋធម្មនុញ្ញដែលត្រូវបាន អនុម័តក្នុងសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣នាថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៣។
នៅទីនេះ លោក Phan Trung Ly សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មាធិការច្បាប់របស់រដ្ឋសភាបានឧទ្ទេសនាមខ្លឹមសារសារវន្ត
នៃរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាមមាន១១ជំពូក ១២០មាត្រា។
លោក Phan Trung Ly បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយម
វៀតណាមដែលត្រូវបានរដ្ឋសភាអនុម័តនាឆ្នាំ២០១៣ពិតប្រាកដជារដ្ឋធម្មនុញ្ញ
របស់សម័យកាលផ្លាស់ប្តូរថ្មីលើគ្រប់វិស័យព្រមៗគ្នា អំពីសេដ្ឋកិច្ចនយោបាយ
ឆ្លើយតបនឹងតម្រូវការកសាងការពារអភិវឌ្ឍន៍ប្រទេសជាតិនិងសមាហរណកម្ម
អន្តរជាតិក្នុងសម័យកាលថ្មី៕
-VOVWORLD