ប្រកាសរបាយការណ៍យថាទស្សន៍ថាមពលវៀតណាមឆ្នាំ២០១៧

(VOVWORLD) -នាថ្ងៃទី២០កញ្ញា ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានរួមសហ ការជាមួយ ក្រសួងថាមពល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងអាកាសធាតុដាណឺម៉ាកនិងស្ថាន ទូតដាណឺម៉ាកប្រចាំនៅវៀតណាម ប្រកាសរបាយការណ៍យថាទស្សន៍ថាមពល វៀត ណាមឆ្នាំ២០១៧។ 
ប្រកាសរបាយការណ៍យថាទស្សន៍ថាមពលវៀតណាមឆ្នាំ២០១៧ - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសយថាទស្សន៍ថាមពលវៀតណាម២០១៧ (រូបថត: baodautu)

របាយការណ៍នេះបានកសាងឡើង ឈរលើមូលដ្ឋានបច្ចុប្បន្ន ភាពរាល់ព័ត៌មានព្យាកណ៍អំពីកំណើនម៉ាក្រូសេដ្ឋកិច្ច កំណើននៃតម្រូវការថាមពល ដំបូងនិងតម្រូវការប្រើប្រាស់អគ្គិសនី។ ក្នុងរបាយការណ៍នេះបានស្តីពីរូបសណ្ឋាន  Balmorel របស់ដាណឺម៉ាក ជារូបសណ្ឋានរៀបចំផែនការថាមពល ដែលបានប្រើ ប្រាស់ប្រកបដោយប្រសិទ្ធិភាពនៅដាណឺម៉ាកនិងប្រទេសមួយចំនួនទៀតលើពិភព លោក។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Hoang Quoc Vuong បានអះអាងថា៖

        “រដ្ឋាភិបាលវៀតណាមនិងដាណឺម៉ាកបានសហការលើវីស័យថាមពលកាលពី ឆ្នាំ២០០៨រហូតមកដល់បច្ចុប្បន្ន ដោយប្រភពទុន វិនិយោគរបស់រដ្ឋាភិបាលដាណឺ ម៉ាកសម្រាប់វៀតណាមចំនួន៤៥លានដុល្លារអាមេរិក ក្នុងបំណងបំរើការអភិវឌ្ឍន៍ និងអនុវត្តរាល់គំរោងការជាក់ស្តែង សំដៅឆ្ពោះទៅការប្រើប្រាស់ថាមពលប្រកប ដោយប្រសិទ្ធិ ភាពនិងនិរន្តរភាព។ របាយការណ៍នេះ ជាលទ្ធផលសហប្រតិបត្តិការ លេចធ្លោបំផុត ជាផលិតផលពោរពេញទៅដោយអត្ថន័យសំខាន់ៗក្នុងការកំណត់ ទិសដៅអភិវឌ្ឍន៍ថាមពល តភ្ជាប់ជាមួយគោលដៅបង្កើនកំណើនសេដ្ឋកិច្ច ការពារ បរិស្ថាននិងសន្តិសុខថាមពលនៅវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ