ប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សទូទាំងពិភពលោកឆ្នាំ២០១៤

(VOVworld) - នាថ្ងៃទី១១ កញ្ញា នៅរដ្ឋធានីហាណូយ កម្មវិធីអភិវឌ្ឍន៍អ.ស.ប
(UNDP) បានប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សទូទាំងប្រទេសឆ្នាំ២០១៤ ដោយប្រធានបទ“រក្សាសមិទ្ធិផលអភិវឌ្ឍន៍មនុស្ស៖កាត់បន្ថយគ្រោះអាសន្នរង
របួសនិងបង្កើនសមត្ថភាពទប់ទល់និងស្តារឡើងវិញ”។របាយការណ៍បានបង្ហាញ់
ច្បាស់ថា ចំពោះប្រទេស១ដែលមានប្រាក់ចំណូលមធ្យាមដូចជាវៀតណាម បណ្ដា
សមិទ្ធិ គឺគួរឲ្យទទួលស្គាល់ ប៉ុន្តែហានីភ័យថ្មីនានាក៏កើតមានឡើង ក្រោមឥទ្ធិពល
របស់ដំណើរការចំណាកស្រុក នគរភាវូបនីយកម្ម និងផ្លាស់ប្ដូរសង្គមជាដើម។

ប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សទូទាំងពិភពលោកឆ្នាំ២០១៤ - ảnh 1
អ្នកប្តេជ្ញ១ផ្ដល់មតិនិងដាក់សំណួរ


លោកស្រី Pratibha Mehta ប្រធានUNDPនៅវៀតណាម បាននាំចេញបណ្ដាសំ
ណូមពរទាក់ទិនដល់ការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង
ទីផ្សារពលកម្ម។តាមនោះ រដ្ឋមានការទទួលខុសត្រូវ គឺធានាឲ្យជនក្រីក្រ និង
ជនងាយរងរបួសមានលទ្ធភាពទាក់ទងនឹងសេវាកម្មសារវ័ន្ត ជំរុញសមត្ថភាព
និងដំណើរការចូលរួមការងារដែលនាំមកនូវប្រាក់ចំណូលជាក់ស្ដែង។រដ្ឋក៏ត្រូវ
កសាងប្រព័ន្ធគាំពារសង្គមដ៏ទូលំទូលាយដើម្បីធានាកម្រិតជីវភាពរស់នៅសារវ័ន្ត
សំរាប់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ