ប្រកាសរបាយការណ៍ “ផ្លាស់ប្ដូរចំណាប់អារម្មណ៍អំពីរដ្ឋនិងទីផ្សារឆ្នាំ២០១៤”
(VOVworld) - នាព្រឹកថ្ងៃទី២៣ កក្កដា នៅរដ្ឋធានីហាណូយ សភាពាណិជ្ជកម្មនិង
ឧស្សាហកម្មវៀតណាម (VCCI) បានសហការជាមួយធនាគារពិភពលោកប្រចាំនៅ
វៀតណាមប្រកាសរបាយការណ៍មានចំណងជើង “ផ្លាស់ប្ដូរចំណាប់អារម្មណ៍អំពីរដ្ឋ
និង ទីផ្សាររបស់ជនវៀតណាមឆ្នាំ២០១៤” (CAMS ២០១៤)។របាយការណ៍នេះឆ្លុះ
បញ្ចាំងនូវគំនិតរបស់សហគមន៍អង្គភាពអាជីវករវៀតណាមនិងក្រុមបុគ្គលផ្សេងៗ
ទៀតអំពីដំណើរការផ្ទេរប្ដូរទៅជា ខឿនសេដ្ឋកិច្ចទីផ្សារនៅវៀតណាមនាពេលកន្លង
ទៅ។លោក Vu Tien Loc ប្រធាន VCCI បានថ្លែងថា៖
“លទ្ធផលនៃការស្រាវជ្រាវ២០១៤ បានសរឲ្យឃើញថា ប្រជាជនវៀតណាមភាគ
ច្រើន គាំត្ររូបសណ្ឋានសេដ្ឋកិច្ចទីផ្សារ ប៉ុន្តែប្រជាជនក៏មើលឃើញដែរថា ប្រព័ន្ធ
សេដ្ឋកិច្ច ទីផ្សារមិនទាន់គ្រប់គ្រាន់នៅឡើយដែលបណ្ដាលឲ្យចំណុចល្អនៃទីផ្សារ
មិនត្រូវបានពង្រីកទេ ហើយចំណុចអន់ខ្សោយត្រូវបានដោះស្រាយយ៉ាងយឺតយ៉ាវ
។ក្នុងស្ថានភាពនោះ ដំណោះស្រាយជាសារវ័ន្តមិនមែនជាការបង្កើនវិធានការធ្វើ
អន្តរគមន៍ របស់រដ្ឋនោះទេប៉ុន្តែគឺជាការជំរុញខ្លាំងនូវដំណើរការកែទម្រង់សុក្រិត
របបសេដ្ឋកិច្ចទីផ្សារទៅវិញ”៕