ប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីច្បាប់ចំនួន ៧ ដែលទើបបានរដ្ឋសភាអនុម័ត
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែកក្កដា ការិយាល័យប្រធានរដ្ឋបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាស សេចក្តីសម្រេចរបស់ប្រធានរដ្ឋ អំពីច្បាប់ចំនួន ៧ ដែលបានរដ្ឋសភានីតិកាលទី១៤ អនុម័តនៅសម័យប្រជុំលើកទី ៧។
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ VGP/ Le Son ) |
ក្នុងនោះ ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់អាជីវកម្មធានារ៉ាប់រងនិងច្បាប់កម្មសិទិ្ធបញ្ញាដែលនឹងមានសុពលភាពពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ២០១៩។
មានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ ច្បាប់ស្តីពីការគ្រប់គ្រងពន្ធដារដែលកែប្រែវិសាលភាពនៃការកែសម្រួល ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកបង់ពន្ធនិងធានាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អ្នកបង់ពន្ធ រួមទាំងកំណត់ច្បាស់នូវភារកិច្ចរបស់ស្ថាប័នគ្រប់គ្រងពន្ធក៏ដូចជា ស្ថាប័ន អង្គការនិងបុគ្គលនានានៅក្នុងការគ្រប់គ្រងពន្ធដារផងដែរ។
ច្បាប់ស្តីពីការវិនិយោគសាធារណៈឆ្នាំ ២០១៩ បានលុបបំបាត់ ការលំបាកលំបិនឧបសគ្គនិងភាពខ្វះខាតនានា ដើម្បីរួមចំណែកបង្កើនការទទួលខុសត្រូវរបស់អង្គការ បុគ្គលពាក់ព័ន្ធក្នុងការគ្រប់គ្រងសកម្មភាពវិនិយោគ។ ច្បាប់នេះក៏បានរួមចំណែកលើកកម្ពស់លក្ខណៈតម្លាភាពក្នុងការគ្រប់គ្រងវិនិយោគសាធារណដោយភ្ជាប់ជាមួយដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងឈានដល់រដ្ឋាភិបាលឌីជីថល៕