ប្រកាសសមិទ្ធិផលលេចធ្លោក្នុងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានៅវៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ
(VOVWORLD) - គម្រោងទាំងនេះ មានអត្ថន័យនយោបាយ និងវិទ្យាសាស្ត្រយ៉ាងជ្រាលជ្រៅ ហើយមានសារៈសំខាន់ពិសេសក្នុងការសិក្សាស្រាវជ្រាវ វាយតម្លៃលើគុណតម្លៃ និងរៀបចំឯកសារវិទ្យាស្ត្រសម្រាប់កេរដំណែលបុរាណវិទ្យា ក៏ដូចជាផ្សព្វផ្សាយកេរដំណែលវប្បធម៌វៀតណាម។
វត្ថុបុរាណនៅព្រះបរមរាជវាំង (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបលើកទី ១០ ឆ្នាំ នៃការបង្កើត (២៨ មេសា ២០១១ - ២៨ មេសា ២០២១) នោះ នារសៀលថ្ងៃទី ១៨ ខែមេសា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវព្រះបរមរាជវាំង នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានធ្វើការប្រកាសអំពីសមិទ្ធិផលលេចធ្លោក្នុងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងការប្រើប្រាស់បច្ចេកវិទ្យា ការរចនាតាំងបង្ហាញនៅក្នុងសារមន្ទីរ និងការផ្សព្វផ្សាយកេរដំណែលវប្បធម៌វៀតណាម។ រាល់លទ្ធផលក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររបស់វិទ្យាស្ថានស្រាវជ្រាវព្រះបរមរាជវាំងបានបង្ហាញយ៉ាងច្បាស់លាស់នៅភារកិច្ចចំនួនពីរ នោះ គឺ គម្រោង “ កែសំរួល សិក្សាស្រាវជ្រាវ វាយតម្លៃគុណតំលៃ និងរៀបចំឯកសារវិទ្យាសាស្ត្រនៃមណ្ឌលកេរដំណែលព្រះបរមរាជវាំង Thang Long ” និងភារកិច្ច“ជីកគាស់កកាយ សិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាមណ្ឌលគេដំណែល Nen Chua នៅខេត្ត Kien Giang ចំណុះគម្រោង សិក្សាស្រាវជ្រាវមណ្ឌលគេដំណែលបុរាណវិទ្យា Oc Eo – Ba The និង Nen Chua (វប្បធម៌ Oc Eo Nam Bo) ជាដើម។ គម្រោងទាំងនេះ មានអត្ថន័យនយោបាយ និងវិទ្យាសាស្ត្រយ៉ាងជ្រាលជ្រៅ ហើយមានសារៈសំខាន់ពិសេសក្នុងការសិក្សាស្រាវជ្រាវ វាយតម្លៃលើគុណតម្លៃ និងរៀបចំឯកសារវិទ្យាស្ត្រសម្រាប់កេរដំណែលបុរាណវិទ្យា ក៏ដូចជាផ្សព្វផ្សាយកេរដំណែលវប្បធម៌វៀតណាមផងដែរ៕