ប្រកាសសៀវភៅសប្រឆាំងនឹងការនេសាទ IUU នៅវៀតណាម
(VOVWORLD) - ក្នុងសៀវភៅនេះ VASEP ទុកមួយជំពូកដោយឡែក ដើម្បីបង្ហាញច្បាស់នូវទស្សនៈនិងសាររបស់ VASEP ក៏ដូចជាសហគមន៍សហគ្រាសជលផលវៀតណាម ដែលប្ដេជ្ញានិយាយ “ទេ” ជាមួយការនេសាទ IUU៕
កែច្នៃត្រី បាសាដើម្បីនាំចេញ |
នាយប់ថ្ងៃទី១៤ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម សមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បានប្រកាសសៀវភៅ សប្រឆាំងនឹងការនេសាទ IUU នៅវៀតណាម។ នេះជាសៀវភៅដែលប្រមូលផ្ដុំ ព័ត៌មានស្ដីពីការនេសាទដោយខុសច្បាប់ មិនបានសុំការអនុញ្ញាត្តិនិងមិនគោរពតាម ការកំណត់ (IUU)។ សៀវភៅនេះមានជំពូកចំនួន៥ ដែលត្រូវបានចងក្រងជា ភាសាវៀតណាមផងនិងភាសាអង់គ្លេសទៀតផង ក្នុងនោះ ឧទ្ទេសនាមអំពីស្ថាន ភាពទូទៅនៃផ្នែកជលផលវៀតណាម ការកំណត់និងការអនុវត្តកាតលឿងចំពោះ វៀតណាម និងការខំប្រឹងប្រែង ផែនការសកម្មភាពប្រឆាំងនឹងការនេសាទ IUU របស់រដ្ឋាភិបាលវៀតណាម។ ក្នុងសៀវភៅនេះ VASEP ទុកមួយជំពូកដោយឡែក ដើម្បីបង្ហាញច្បាស់នូវទស្សនៈនិងសាររបស់ VASEP ក៏ដូចជាសហគមន៍សហ គ្រាសជលផលវៀតណាម ដែលប្ដេជ្ញានិយាយ “ទេ” ជាមួយការនេសាទ IUU៕