ប្រកាស Top សហគ្រាសជួរមុខទាំង ៥០០ ដែលមានកំណើនខ្ពស់បំផុតនៅវៀតណាម (FAST500)
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិធីប្រកាស Vietnam Report បានសិក្សា និងបោះពុម្ភរបាយការណ៍ជាពីរភាសាអំពីកំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ដោយមានប្រធានបទ "កសាងឡើងវិញសមត្ថភាពប្រកួតប្រជែងដើម្បីស្វែងរកឱកាសកំណើន"។
នាថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ ក្រុមហ៊ុនភាគហ៊ុនរបាយការណ៍វាយតម្លៃវៀតណាម (Vietnam Report) រួមសហការជាមួយកាសែត VietNamNet បានរៀបចំពិធីប្រកាស Top សហគ្រាស ជួរមុខទាំង ៥០០ ដែលមានកំណើនខ្ពស់បំផុតនៅវៀតណាម (FAST500) Top 10 និង Top 5 នៃក្រុមហ៊ុនអចលនទ្រព្យ - សំណង់ - សម្ភារៈសំណង់ឆ្នាំ២០២៤ ។ នេះគឺជាឆ្នាំទី ១៤ ជាប់ៗគ្នាដែលបញ្ជី FAST500 ត្រូវបានប្រកាស ដើម្បីស្វែងរក ទទួលស្គាល់ និងលើកតម្កើងសហគ្រាសកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ចវៀតណាម ដែលជាសហគ្រាសប្រកបដោយប្រសិទ្ធភាពធ្វើអាជីវកម្មល្អ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចម្បង គឺអត្រាកំណើនប្រាក់ចំណូល និងទំនួលខុសត្រូវសង្គម។
ក្នុងក្របខ័ណ្ឌនៃពិធីប្រកាស Vietnam Report បានសិក្សា និងបោះពុម្ភរបាយការណ៍ជាពីរភាសាអំពីកំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ដោយមានប្រធានបទ "កសាងឡើងវិញសមត្ថភាពប្រកួតប្រជែងដើម្បីស្វែងរកឱកាសកំណើន"។ ក្រៅពីការវាយតម្លៃលើយថាទស្សន៍នៃខឿនម៉ាក្រូសេដ្ឋកិច្ច និងអាជីវកម្មក្នុងឆ្នាំនេះ របាយការណ៍បានធ្វើបច្ចុប្បន្នភាពលើបញ្ហាប្រឈម កម្លាំងចលករនៃកំណើន និងវិស័យដែលមានសក្កានុពលនាពេលខាងមុខផងដែរ៕