ប្រគល់គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូនសមាជិកសភា
(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែមិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំពិធីប្រគល់ គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូបសមាជិកសភាចំនួន ៤៧២ រូប សម្រាប់នីតិកាលទី ១៤។
ប្រគល់គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូនសមាជិកសភា (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ អាណត្តិទី ១៤ គឺជាអាណត្តិប្រកបដោយជោគជ័យ ដែលបានបន្សល់ទុកនូវ សញ្ញាសំគាល់និងសមិទ្ធិផលលេចធ្លោជាច្រើន ដែលបង្ហាញកាន់តែច្បាស់លាស់ថា រដ្ឋសភាគឺការតំណាងនៃផែនមហាសាមគ្គី ជាតិទាំងមូល។ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា៖
“ការប្រគល់គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូនសមាជិកសភាគឺជារង្វាន់ដ៏ថ្លៃថ្លាដែលបង្ហាញពីការលើកតម្កើង ការដឹងគុណរបស់រដ្ឋសភា និងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចំពោះសមាជិកសភា។ សមាជិកសភាទាំងនេះ តែងតែបង្ហាញឬទ្ធានុភាព បញ្ញា បទពិសោធន៍ ស្មារតីទទួលខុសត្រូវខ្ពស់យ៉ាងសកម្ម ចូលរួមយ៉ាងខ្នះខ្នែងក្នុងសកម្មភាពរបស់រដ្ឋសភា មានទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាជន ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ ដែលសក្តិសមជាតំណាងរបស់ប្រជាជន។ ទន្ទឹមនឹងនេះ រដ្ឋសភានឹងបន្តពង្រីកប្រពៃណីបដិវត្តសាមគ្គីភាពរបស់រដ្ឋសភា របស់ប្រជាជន ដើម្បីចូលរួមវិភាគទានបញ្ញា និងកម្លាំងកាយបម្រើប្រទេសជាតិផងដែរ”៕