ប្រគល់ពានរង្វាន់គំនិតផ្តួចផ្តើម ESG ឆ្នាំ ២០២៤

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែតុលា នៅទីក្រុងហាណូយ នាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស ក្រសួងផែនការនិងវិនិយោគ រួមជាមួយបេសកកម្មការទូតអាមេរិកប្រចាំនៅវៀតណាម តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) បានរៀបចំ "ពិធីប្រគល់ពានរង្វាន់គំនិតផ្តួចផ្តើម ESG វៀតណាមឆ្នាំ ២០២៤ និងការណែនាំឧបករណ៍សម្រាប់ប្រតិបត្តិការលើបរិស្ថាន សង្គម អភិបាលកិច្ច (ESG) នៅក្នុងអាជីវកម្ម" ។ 
ប្រគល់ពានរង្វាន់គំនិតផ្តួចផ្តើម ESG ឆ្នាំ ២០២៤ - ảnh 1ពិធីប្រគល់រង្វាន់សម្រាប់អាជីវកម្មមានគំនិតផ្តួចផ្តើម ESG វៀតណាមឆ្នាំ ២០២៤ (រូបថត៖ MPI)

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថា៖ គំនិតផ្តួចផ្តើម ESG វៀតណាម ឆ្នាំ ២០២៤ គឺលើកទឹកចិត្តសហគមន៍ធុរកិច្ចតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងគោលដៅអាជីវកម្មដើម្បីទន្ទឹងទទួលយកឱកាសថ្មីក្នុងបរិបទនៃការផ្លាស់ប្តូរបៃតង និងលើកកម្ពស់ការប្រកួតប្រជែងនៅពេលចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

“នាពេលខាងមុខ ក្រសួងផែនការ និងវិនិយោគ ប្តេជ្ញាបន្តជំរុញការងារធ្វើឱ្យបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពងាយស្រួល បង្កើនការកៀរគរធនធានក្នុងនិងក្រៅប្រទេស សំដៅឧបត្ថម្ភដល់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព រួមចំណែកយ៉ាងសកម្មក្នុងការកសាងខឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើខ្លួនឯង និងនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ