ប្រគល់ពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ២០១៧

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៥៧នៃទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម ថ្ងៃទី៩ កក្កដា នាព្រឹក ថ្ងៃទី៨កក្កដា នៅទីក្រុងហាណូយ (វៀតណាម) អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំពិធីលើកតម្កើងក្រុមហ៊ុនទេសចរណ៍នាំមុខវៀតណាមសម្រាប់ឆ្នាំ២០១៧ចំនួន៩១ក្រុមហ៊ុន។
ប្រគល់ពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ២០១៧ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី (រូបថតៈ Hoàng Hùng – TTXVN

អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់ផ្នែក ទេសចរណ៍ មិនត្រឹមតែសម្រាប់ជួយឧបត្ថម្ភល្បឿនកំណើនសេដ្ឋកិច្ចរួមរបស់ប្រ ទេសជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែក លើកកំពស់គុណភាពនៃជីវភាពរស់នៅ របស់ប្រជាជន ជាពិសេសប្រជាជននៅតំបន់ភ្នំ ឆ្ងាយដាច់ស្រយាលទៀតផង។ ដើម្បីផ្នែក ទេសចរណ៍វៀត ណាម រួមវិភាគទានឲ្យបានច្រើនថែមទៀតទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិនាពេលខាងមុខ លោក Vu Duc Dam បានស្នើថា៖

        “ស្ថាប័នគ្រប់គ្រងរដ្ឋទាំងអស់ដែលទទួលបន្ទុកផ្នែកទេសចរណ៍គឺត្រូវប្តូរផ្តាច់ មានការច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាជំពាក់ជំពិនដែលកើតមានឡើង។ រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់ ក៏គប្បីខិតខំប្រឹងប្រែងថែមទៀត ដើម្បីបរិយាកាសទេសចរ ណ៍វៀតណាម បន្តបានកែលំអយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព”។

ប្រតិកម្មទៅវិញ

ផ្សេងៗ