ប្រគល់ពានរង្វាន់រយៈពេល៧០ឆ្នាំរដ្ឋសភាវៀតណាម
|
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់រយៈពេល៧០ឆ្នាំរដ្ឋសភា
វៀតណាម |
(VOVworld)-“សារព័ត៌មានបានរួមដំណើរជាមួយរដ្ឋសភាដែលមានអត្ថបទល្អៗ
ជាច្រើនរួមចំណែកធ្វើឲ្យរដ្ឋសភាវៀតណាមកាន់តែជិតស្និទ្ធជាមួយអ្នកបោះ ឆ្នោត
និងប្រជាជន”ថែមទៀត។ នេះជាសំណើររបស់ប្រធានខុទ្ទកាល័យរដ្ឋសភាលោក
Nguyen Hanh Phuc នៅក្នុងពិធីបូកសរុបនិងប្រគល់ពានរង្វាន់សារពត៌មានស្តីពី រដ្ឋសភាវៀតណាមរយៈ ពេល៧០ឆ្នាំ ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី២៨ធ្នូនៅ
ទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានប្រធានរដ្ឋ សភា លោក
Nguyen Sinh Hung និងថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលជាច្រើនរូប ទៀត។ ថ្លែងមតិ
ក្នុងពិធី លោក Nguyen Hanh Phuc បានសង្កត់ធ្ងន់ថាពានរង្វាន់ សារព័ត៌មានរដ្ឋ
សភាវៀតណាមរយៈពេល៧០ឆ្នាំ ជាការខិតខំប្រឹងប្រែងមួយ សំដៅបង្កើនទំនាក់
ទំនងដ៏ជិតស្និទ្ធរវាងសារព័ត៌មានជាមួយរដ្ឋសភា។ វណ្ណៈកម្ម សារព័ត៌មានបានឆ្លុះ
បញ្ជាំងដ៏ត្រឹមត្រូវនិងមានភាពច្នៃប្រឌិត អំពីជ្រុងមួយផ្សេងៗ គ្នានៃសកម្មភាព
របស់រដ្ឋសភា ព្រមទាំងដាក់ចេញសំណើរជាច្រើនក្នុងការ សម្រេចបញ្ហាសំខាន់ៗ
មួយចំនួន របស់ប្រទេសជាតិផងដែរ ដែលរួមចំណែក យ៉ាងសកម្មចូលក្នុងសកម្
មភាពរបស់រដ្ឋសភា។ ក្រុមប្រឹក្សាមេប្រយោគបាន ជ្រើសរើសវណ្ណៈកម្មចំនួន៣៤ ដែលក្នុងនោះរង្វាន់ថ្នាក់ A មាន៨រង្វាន់ ថ្នាក់B មាន៨រង្វាន់ ថ្នាក់ Cមាន១០រង្វាន់និង
រង្វាន់លើកទឹកចិត្តមានចំនួន១២រង្វាន់៕