ប្រគល់ពានរង្វាន់វប្បធម៌ Phan Chau Trinh លើកទី១០ឆ្នាំ២០១៧

(VOVworld) - នាយប់ថ្ងៃទី២៤ មិនា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធី
ប្រគល់ពានរង្វាន់វប្បធម៌ Phan Chau Trinh លើកទី១០ឆ្នាំ២០១៧។នេះជារង្វាន់សំដៅ
លើកតម្កើងអ្នកស្រាវជ្រាវ សកម្មជនខាងវប្បធម៌ អប់រំ អ្នកវិទ្យាសាស្ត្រ អ្នកបកប្រែ
នៅក្នុងនិងក្រៅប្រទេស ដែលបាននិងកំពុងរួមវិភាគទានសំរាប់បុព្វហេតុវប្បធម៌
និងអប់រំនៅវៀតណាម។
ក្នុងឆ្នាំ២០១៧នេះមានពានរង្វាន់សរុបចំនួន៤នោះគឺ៖ពានរង្វាន់ដើម្បីបុព្វ
ហេតុវប្បធម៌-អប់រំ ពានរង្វាន់បកប្រែ ពានរង្វាន់ស្រាវជ្រាវ និងពានរង្វាន់វៀតណាម
វិទ្យា។សាស្ត្រាចារ្យ Chu Hao អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិវប្បធម៌ Phan
Chau Trinh បានឲ្យដឹងថា នាបច្ចុប្បន្ន នៅមានអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ដែល
កំពុងឧស្សាហ៍ព្យាយាមខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបុព្វហេតុរួមរបស់
ប្រជាជាតិ។ដោយហេតុនេះ មូលនិធិវប្បធម៌ Phan Chau Trinh នឹងបន្ត អនុវត្តការ
ទទួលខុសត្រូវរបស់ខ្លួនដើម្បីលើកតម្កើតនូវការរួមវិភាគទាននេះ។
“រហូតមកដល់ពេលនេះ រង្វាន់ណាក៏សក្តិសមដែរ។ក្រោយពីត្រូវបានលើក
តម្កើង សាធារណៈមតិបានគាំទ្រយ៉ាងខ្លាំងក្លា ហើយកាន់តែឃើញច្បាស់នូវតំលៃ
វប្បធម៌ក្នុងវណ្ណកម្មរបស់អ្នកនិពន្ធនោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ