ប្រគល់រង្វាន់វប្បធម៍ Phan Chau Trinh លើកទី៨

ប្រគល់រង្វាន់វប្បធម៍ Phan Chau Trinh លើកទី៨ - ảnh 1
រង្វាន់ដើម្បីបុព្វហេតុវប្បធម៍-អប់រំត្រូវបានប្រគល់ជូនតន្ត្រីករ Nguyen Vinh Bao (VOV)

        Vovworld-នាយប់ថ្ងៃទី២៤មិនានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធី​ប្រគល់
​រង្វាន់វប្បធម៍ Phan Chau Trinh ឆ្នាំ២០១៥។ នេះជារង្វាន់ត្រូវបាន​មូលនិធិ​វប្បធ៍ Phan
Chau Trinh ប្រគល់សំរាប់បុគ្គលឆ្នើមលើវិស័យចំនួន៤ ដើម្បី​បុព្វហេតុវប្បធម៍-អប់រំ
បក់ប្រែ ស្រាវជ្រាវនិងវៀតណាមវិទ្យា។ ឆ្នាំនេះ​មូលនិធិវប្បធម៍ Phan Chau Trinh  បាន
ប្រគល់រង្វាន់សំរាប់បុគ្គលចំនួន៥នាក់​ដោយ​មានការរួមវិភាគទានឆ្នើមក្នុងបុព្វហេតុ
ផ្លាស់ប្តូរថ្មីវប្បធម៍និងអប់រំ។ តាម​នោះ​រង្វាន់ដើម្បីបុព្វហេតុវប្បធម៍-អប់រំត្រូវបាន
ប្រគល់ជូនតន្ត្រីករ Nguyen Vinh Bao ជាអ្នកដែលមានការរួបចំណែកជាច្រើនក្នុងការ
ស្រាវជ្រាវច្នៃប្រឌិត​និង​ផ្សព្វផ្សាយតូរតន្ត្រីប្រពៃណីណាមបូ។ លោកគ្រូ Pham Toan
បានប្រគល់រង្វាន់​នេះ​ដោយសាររាល់ការច្នៃប្រឌិតរួមចំណែកផ្លាស់ប្តូរថ្មីការអប់រំនៃ
ប្រទេសជាតិ។ អ្នកស្រាវជ្រាវ Pham Hoang Quan ទទួលបានរង្វាន់ស្រាវជ្រាវដោយ
សំណង់​ស្រាវជ្រាវឆ្នើមអំពីសមុទ្រខាងកើតជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ