ប្រគល់រង្វាន់ KOVA លើកទី១១

ប្រគល់រង្វាន់ KOVA លើកទី១១ - ảnh 1
ពិធីប្រគល់រង្វាន់ KOVA លើកទី១០ (Image: Vietnam+)

        Vovworld-នៅពិធីប្រគល់រង្វាន់ KOVA លើកទី១១ដែលប្រព្រឹត្តទៅ​នាព្រឹក​
ថ្ងៃ​ទី៣វិច្ឆិកានៅទីក្រុងហាណូយ​មានបុគ្គលចំនួន១២នាក់និងសមូហភាពឆ្នើម
ចំនួន៤​ត្រូវ​បានប្រគល់រង្វាន់។ នេះជាបណ្ដាសមូហភាពបុគ្គលគំរូឆ្នើមមានការ
រួមវិភាគ​ទាន​ជាច្រើនក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ពលកម្ម ផលិតកម្ម លើ
វិស័យជាច្រើន។ ថ្លែងមតិនៅពិធីប្រគល់រង្វាន់ អនុប្រធានរដ្ឋវៀតណាមលោក
ស្រី Nguyen Thi Doan ប្រធានរង្វាន់ KOVA បានសង្កត់ធ្ងន់ថា រង្វាន់ KOVA ជា
រង្វាន់របស់​ការ​រួម​វិភាគទានដើម្បីប្រទេសជាតិ។ តាំងពីពេលបានបង្កើតមក
បរិមាណបុគ្គល​សមូហ​ភាពបានទទួលរង្វាន់ KOVA កាន់តែបានកើនឡើងពី
មួយថ្ងៃទៅមួយថ្ងៃ។ ​អនុប្រធាន​រដ្ឋមានបំណងបណ្ដាគំរូដែលទទួលបានរង្វាន់
KOVA បន្តប្រឡង់​ប្រណាំង​ខំប្រឹងប្រែងដើម្បីរួមចំណែកកសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ