ប្រគល់សេចក្ដីសម្រេចចិត្តទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិចំពោះនាយទាហាននគរបាលប្រជាជនចំនួន ៣ នាក់
(VOVWORLD) - នេះគឺជាភារកិច្ចដ៏សំខាន់របស់ប្រទេសជាតិនិយាយរួម និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក។
ប្រគល់សេចក្ដីសម្រេចចិត្តទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិចំពោះនាយទាហាននគរបាលប្រជាជនចំនួន ៣ នាក់ (រូបថត៖ ក្រសួងនគរបាលវៀតណាម) |
នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំពិធីប្រគល់សេចក្ដីសម្រេចចិត្តរបស់លោកប្រធានរដ្ឋស្ដីពីការបញ្ជូននាយទាហានចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិចំពោះនាយទាហាននគរបាលប្រជាជនចំនួន ៣ នាក់ ចំណុះក្រុមការងារលេខ ៤ ទៅបំពេញ បេសកកម្មថែរក្សាសន្តិភាពនៅស្ថានបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) នៅឆ្នាំនេះ។ អញ្ជើញថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយឯក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ប្រធានគណៈដឹកនាំអនុវត្តន៍គម្រោងនគរបាលប្រជាជនវៀតណាមចូលរួមបេសសកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានអះអាងថា នេះគឺជាភារកិច្ចដ៏សំខាន់របស់ប្រទេសជាតិនិយាយរួម និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក។ លោកបានស្នើឲ្យនាយទាហានទាំងអស់ចាំបាច់ត្រូវគោរពរាល់បទប្បញ្ញត្តិយ៉ាងម៉ឺងម៉ាត់របស់អង្គការសហប្រជាជាតិ របស់ប្រទេសសាមី បទប្បញ្ញត្តិរបស់ក្រសួងនគរបាលនៅពេលបំពេញបេសកកម្មនៅបរទេស សហការយ៉ាងជិតស្និទ្ធិជាមួយនាយទាហានកងទ័ពដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅស្ថានបេសកកម្ម និងមិត្តរួមការងារអន្តរជាតិ។
លោករដ្ឋមន្ត្រី Luong Tam Quang បានកត់សម្គាល់ថា នាយទាហានចាំបាច់ត្រូវរៀនសូត្រ និងបង្កើនសមត្ថភាព និងជំនាញរបស់ខ្លួនដោយឥតឈប់ឈរ ព្រមទាំងផ្លាស់ប្តូរជំនាញបទពិសោធន៍ ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ប្តេជ្ញាចិត្តបំពេញបេសកកម្មប្រកបដោយជោគជ័យផងដែរ៕