ប្រគល់សេចក្តីសម្រេចដល់នាយទាហាន ៧ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ថ្លែងមតិនៅទីនេះ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានអះអាងថា ការរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាពបានជួយវៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែកគូសសញ្ញាសម្គាល់លើឆាកអន្តរជាតិ។ 
ប្រគល់សេចក្តីសម្រេចដល់នាយទាហាន ៧ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1ឧត្តមសេនីយឯកលោក Hoang Xuan Chien បានប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ដល់នាយទាហានចំនួន ៧ រូប ទៅបីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ  នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ចំពោះនាយទាហានចំនួន ៧ រូប ដែលទទួល ភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មអង្គការសហប្រជាជាតិប្រចាំទីក្រុង Abyei (UNISFA) ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងបូកសរុបអាណត្តិបេសកកម្មរបស់ក្រុមការងារនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយឯក  Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ការរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាពបានជួយវៀតណាមនិយាយរួមនិងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែកគូសសញ្ញាសម្គាល់លើឆាកអន្តរជាតិ។ លោក Hoang Xuan Chien សង្ឃឹមថា ស្ថាប័ន អង្គភាពនានាចំណុះក្រសួងការពារប្រទេសនឹងបន្តបំពេញការងារបានល្អក្នុងការបង្កើតធនធានសម្រាប់ជួយដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ធ្វើពិពិធកម្មធនធានមនុស្ស បម្រើឱ្យមានប្រសិទ្ធភាពការកំណត់ទិសអភិវឌ្ឍន៍របស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាម កាន់តែចំណានប្រកបដោយវិជ្ជាជីវៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ