ប្រគល់អាហារូបករណ៍ Vu A Dinh សំរាប់សិស្សានុសិស្សជាជនជាតិភាគតិច ដែលរៀនសូត្រពូកែនៅខេត្ត Ca Mau

(VOVworld) - នាថ្ងៃទី២៦ មិនា ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម បានសហការ ជាមួយមូលនិធិអាហារូបករណ៍ Vu A Dinh រៀបចំពិធីប្រគល់អាហារូបករណ៍ចំនួន៤០ ចំណែកសំរាប់សិស្សានុសិស្ស និសិត្សក្រីក្រជាជនជាតិភាគតិច ដែលរៀនសូត្រពូកែ
នៅភូមិភាគខេត្ត។
ចំណែកអាហារូបករណ៍និមួយៗមានតំលៃ ចំនួន៨សែនដុងសំរាប់សិស្សានុសិស្ស
ថ្នាក់បឋមសិក្សា និង១លានដុងសំរាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សា និងមធ្យម
សិក្សា ទុតិយភូមិ។
ប្រគល់អាហារូបករណ៍ Vu A Dinh សំរាប់សិស្សានុសិស្សជាជនជាតិភាគតិច ដែលរៀនសូត្រពូកែនៅខេត្ត Ca Mau - ảnh 1
អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Truong My Hoa ប្រធាន មូលនិធិអាហារូបករណ៍ Vu A Dinh ប្រគល់អាហារូបករណ៍សំរាប់បណ្ដាសិស្សានុសិស្ស
 
ថ្លែងមតិនៅពិធីនេះ អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Truong My Hoa
ប្រធាន មូលនិធិអាហារូបករណ៍ Vu A Dinh បានទទួលស្គាល់ការខំប្រឹងប្រែង
របស់ផ្នែកអប់រំ នៅខេត្ត Ca Mau ដែលបានជំនេះពុះពារលើការលំបាក ផ្ដល់ការ
យកចិត្តទុកដាក់និង ថែទាំប្រកបដោយប្រសិទ្ធភាពសំរាប់កុមារជាជនជាតិភាគ
តិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ