ប្រាង្គតំកល់សពលោកប្រធានហូជីមិញបើកទ្វារឡើងវិញ ចាប់ពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២
(VOVWORLD) - គណៈកម្មាធិការគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ ទើបនឹងបានផ្តល់សេចក្តីជូនដំណឹងដល់ស្ថាប័ន អង្គការនយោបាយសង្គម ប្រជាជននិងជនបរទេសអំពីការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ បន្ទាប់ពីរយៈពេលត្រូវបានផ្អាកសម្រាប់ការជួសជុលតាមកាលកំណត់ និងការងារជួសជុលសម្រាប់ឆ្នាំ ២០២២។
តាមនោះ ប្រាង្គតំកល់សពលោកហូជីមិញបានបង្ហើយការងារជួសជុល តាមកាលកំណត់ក្នុងឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនឹងបន្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២៕