បារាំងដាក់ពង្រាយប៉ូលីសជាង១ម៉ឺននាក់ដើម្បីឆ្លើយតបនឹងបាតុកម្មទ្រង់ទ្រាយធំ
(VOVWORLD) - ទីភ្នាក់ងារចារកម្មបារាំងបានព្រមានថា ពួកជ្រុលនិយម ដែលធ្លាប់ចូលរួមក្នុងចលនា "អាវកាក់ពណ៌លឿង" នឹងចូលរួមក្នុងបាតុកម្មលើកនេះ។
ប៉ូលីសបារាំង។ (រូបថត៖ AFP) |
ថ្លែងមតិនៅស្ថានីយ៍ទូរទស្សន៍ RTL របស់ប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែ មករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gérald Darmanin បាននិយាយថា នឹងដាក់ ពង្រាយប៉ូលីសជាង ១ ម៉ឺននាក់នៅថ្ងៃទី១៩ មករា ក្នុងនោះរដ្ឋធានីប៉ារីស មានប៉ូលិស ប្រមាណ ៣.៥០០នាក់ ដើម្បីឆ្លើយតបទៅនឹងបាតុកម្មទ្រង់ទ្រាយធំលើទូទាំងប្រទេស ដែល មានហានិភ័យប្រែក្លាយទៅជាកុបកម្មដែលត្រូវបានអង្គការសហជីពបារាំងបំផុស ឡើងដើម្បីប្រឆាំងជំទាស់នឹងការកែទម្រង់ប្រាក់សោធនរបស់រដ្ឋាភិបាល។ លោករដ្ឋមន្ត្រី Gérald Darmanin បានសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងដើម្បីធានាសន្តិ សុខសម្រាប់ប្រជាជនបារាំង ហើយនឹងរៀបចំផែនការសម្រាប់លទ្ធភាពដែលបាតុកម្ម អាចអូសបន្លាយក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ច្បាប់ចូលនិវត្តន៍ (ធ្វើវិសោធនកម្ម) ត្រូវបានអនុម័តដោយរដ្ឋសភា។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារចារកម្មបារាំងបានព្រមានថា ពួកជ្រុលនិយម ដែលធ្លាប់ចូលរួមក្នុងចលនា "អាវកាក់ពណ៌លឿង" នឹងចូលរួមក្នុងបាតុកម្មលើកនេះ៕