បារាំងដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនីហ្សេ

(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី២៤ ខែកញ្ញា បានប្រកាសដកឯកអគ្គរដ្ឋទូតបារាំងនិងបុគ្គលិកការទូតទាំងអស់ចេញពីប្រទេសនីហ្សេ ហើយនឹងបញ្ចប់រាល់កម្មវិធីសហប្រតិបត្តិការយោធាជាមួយរបបយោធានីហ្សេ។ 

ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ France២ និង TF១ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា លោកនឹងដកបុគ្គលិកការទូតទាំងអស់ចេញពីរដ្ឋធានី Niamey របស់ប្រទេសនីហ្សេ។

បារាំងដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនីហ្សេ - ảnh 1ទាហានបារាំងនៅមូលដ្ឋានទ័ពអាកាសលេខ ១០១ ក្នុងទីក្រុង Niamey ប្រទេស Niger ឆ្នាំ ២០១៤។ រូបថត៖ AFP

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសង្កត់ធ្ងន់ថា លោកមិនចង់ឱ្យមន្ត្រីការទូតបារាំងក្លាយជាចំណាប់ខ្មាំងរបស់របបយោធាឡើយ ហើយលោកបានបញ្ជាក់ថា បារាំងមិនមានចេតនាជ្រៀតជ្រែកចូលជីវភាពនយោបាយនៅក្នុងប្រទេសនីហ្សេនោះឡើយ។

បន្ទាប់ពីសេចក្តីប្រកាសមិនសហការពីរបបយោធានីហ្សេ ទាហានបារាំងចំនួន ១.៥០០នាក់ ដែលឈរជើងនៅប្រទេសនីហ្សេ នឹងត្រូវដកចេញជាបណ្តើរៗចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។  ប្រធានាធិបតីបារាំងលោក Emmanuel Macron បានមានប្រសាសន៍ថា៖ “ការដកកងទ័ពនឹងត្រូវបានធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយនេះនឹងជាការបញ្ចប់កិច្ចសហប្រតិបត្តិការយោធាទាំងអស់។ យើងមិននៅទីនោះដើម្បីជ្រៀតជ្រែកចូលជីវភាពនយោបាយ ឬក្លាយជាចំណាប់ខ្មាំងនៃកម្លាំងពលប្រហារនោះទេ។ ទាហានបារាំងនឹងដកចេញតាមរបៀបរៀបរយក្នុងប៉ុន្មានសប្តាហ៍និងខែខាងមុខ។ យើងក៏នឹងសម្របសម្រួលជាមួយកម្លាំងពលប្រហារដែរ ពីព្រោះយើងចង់ឲ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយសន្តិភាព” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ