បារាំងនិងអង់គ្លេសអំពាវនាវបញ្ចប់ការឡោមពទ្ធ័ទីក្រុង Aleppo របស់ស៊ីរី
|
បារាំងនិងអង់គ្លេសអំពាវនាវបញ្ចប់ការឡោមពទ្ធ័ទីក្រុង Aleppo របស់ស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ២៩ កក្កដា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc
Auyrault និងសមភាគីអង់គ្លេស លោក Boris Johnson ដែលកំពុងបំពេញ
ទស្សនកិច្ចនៅបារាំង បានអំពាវនាវរដ្ឋអំណាចស៊ីរីនិងបណ្ដាសម្ព័ន្ធមិត្តនៃ
ប្រទេស មជ្ឈឹមបូព៌ារនេះបញ្ចប់ការឡោមព័ទ្ធទីក្រុង Aleppo ប៉ែកខាងជើង
ស៊ីរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីការចរចារនៅទីក្រុង
ប៉ារីស រដ្ឋមន្ត្រី ទាំងពីររូបនេះបានអះអាងថា៖ យុទ្ធនាការឡោមព័ទ្ធទីក្រុង
Aleppo ដែលធ្វើឲ្យ មនុស្សចំនួន ៣ សែននាក់ជាប់គាំង មិនជួយបណ្ដា
ការចរចារសន្តិភាពត្រូវបាន ស្តារឡើងវិញទេ។ ភាគីទាំងពីរបានសង្កត់ធ្ងន់
ថា៖ យុទ្ធនាការឡោមព័ទ្ធទីក្រុង Aleppo បានរំលោភទៅលើកិច្ចព្រមព្រៀង
ឈប់បាញ់ទីក្រុង Munich។ រដ្ឋមន្ត្រី ការបរទេសទាំងពីររូបនេះក៏បានអំពាវ
នាវឲ្យភាគីទាក់ទិននានាចាប់ផ្តើមការចរ ចារឡើងវិញ ឆ្ពោះទៅការ
បង្កើតរដ្ឋាភិបាលអន្តកាលពោពេញទៅដោយអំណាចគ្រប់គ្រងប្រទេស
ជាតិ។ ភាគីទាំងពីរក៏បានលើកកំពស់តួនាទីរបស់រុស្ស៊ីក្នុងពេលចាត់ទុក
ថា៖ ម៉ូស្គូមានលទ្ធភាពបញ្ចុះបញ្ចូលរដ្ឋអំណាចរបស់ប្រធានាធិបតី Bashar
al Assad បញ្ចប់ជំលោះ ហើយនាំបភាគីនានាវិលត្រឡប់មកតុចរចារ
វិញ៕