បារាំងនិងអាល្លឺម៉ង់ស្វែងរកយន្តការឃ្លាំមើលបទឈប់បាញនៅអ៊ុយក្រែន

បារាំងនិងអាល្លឺម៉ង់ស្វែងរកយន្តការឃ្លាំមើលបទឈប់បាញនៅអ៊ុយក្រែន - ảnh 1
កងកម្លាំងរបស់រដ្ឋាភិបាលអ៊ុយក្រែន (រូបថតៈ Russiatoday)


(VOVworld)-នាថ្ងៃទី២៥មិថុនា ប្រធានាធិបតីបារាំងលោក Francois Hollande និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Markel បានទាក់ទងតាមទូរស័ព្ទ ដាស់តឿនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្វែងរកវិធានការស្រោច ស្រង់បទឈប់បាញនៅអ៊ុយក្រែន។​តាមសេចក្តីជូនដំណឹងរបស់វិមាន Elysee លោក Hollande និងលោកស្រី Merkel បានអំពាវនាវប្រធានាធិតីរុស្ស៊ីលោក Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko រួមសហការគ្នា ដើម្បី ស្វែងរកយន្តការឃ្លាំមើលបទឈប់បាញ់។

        ក្នុងថ្ងៃដដែល អាមេរិកបានឲ្យដឹងថា ខ្លួនបានចងក្រងជាស្រាប់រាល់វិធាន ការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ប្រសិនជារុស្ស៊ីមិនដោះស្រាយភាពតានតឹង ជាមួយអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ