បារាំងនឹងអូសបន្លាយស្ថានភាពអាសន្នក្នុងរយៈពេល ៣ ខែ


បារាំងនឹងអូសបន្លាយស្ថានភាពអាសន្នក្នុងរយៈពេល ៣ ខែ - ảnh 1
បារាំងនឹងអូសបន្លាយស្ថានភាពអាសន្នក្នុងរយៈពេល ៣ ខែ (Image: VNA)

(VOVworld) – ប្រធានាធិបតីបារាំង លោក Fracois Hollande ចង់អូសបន្លាយ
 ស្ថានភាពអាស្ថន្ននៅប្រទេសនេះក្នុងរយៈពេល ៣ ខែ។ តាមការកំណត់
ការរក្សាស្ថានភាពអាសន្នហួសពី ១២ ថ្ងៃ គឺត្រូវទទួលបានការអនុម័តពី
រដ្ឋសភា។ ពង្រាងឯកសារទាក់ទិនដល់បញ្ហាពោលខាងលើនឹងត្រូវបាន
គណៈរដ្ឋមន្ត្រីបារាំងពិភាគ្សានាថ្ងៃទី ១៨ វិច្ឆិកា ខាងមុខ។ ស្ថានភាព
អាសន្ននឹងអនុញ្ញតឲ្យរដ្ឋអំណាច អនុវត្តបទហាមឃាត់ធ្វើដំណើរទៅវិញ
ទៅមក ក៏ដូចជា បង្កើតតំបន់សន្តិសុខ​ ពិសេស។ នាថ្ងៃដដែល រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃបារាំង លោក Bernard Cazenueve  បានប្រកាសថា៖ បណ្ដា
ការវាយប្រហារភេរវកម្មទៅលើប៉ារីសត្រូវ បានត្រៀមរៀបចំនៅឯបរទេស
ជាពិសេសនៅបែលហ្ស៊ីក។ ប្រទេសបែកហ្ស៊ីក ក៏បានចេញបទចាប់ខ្លួន
អន្តរជាតិចំពោះជនសង្ស័យម្នាក់ដែលបានចូលរួម ដំណើរការវាយប្រហារ
ជាបន្តបន្ទាប់នៅទីក្រុងប៉ារីសរបស់បារាំង នាថ្ងៃទី ១៣ វិច្ឆិកា កន្លងទៅ។
ស្ថាប័នស៊ើបអង្កេតបែលហ្ស៊ីកបានឲ្យដឹងថា៖ ប្អូនប្រុសចំនួន ២ នាក់
របស់មុខសញ្ញាឈ្មោះ Ibrahim Abdeslam ដែលបានដំណើរការវាយប្រហារ
 ដោយគ្រាប់បែកអត្តឃាតទៅលើហាងកាហ្វេនៅមហាវិថី Votaire ប៉ែកខាង
កើត ប៉ារីស ត្រូវបានចាប់ឃុំខ្លួននៅបែលហ្ស៊ីក។ មុខសញ្ញាមួយនាក់ទៀត
កំពុងរត់កេច ។ ស្ថាប័នស៊ើបអង្គេតបារាំងបានរកឃើញអត្តសញ្ញាណរបស់
ភេរវករចំនួន ៣ នាក់។ នាថ្ងៃទី ១៥ វិច្ឆិកា សម្តេច ប៉ាប Francis បានថ្កោល
ទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារដ៏បង្ហួរឈាមទៅលើប៉ារីសព្រមទាំង
រំលែកទុកចំពោះការបាត់បង់របស់គ្រួសារជនរងគ្រោះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ