បារាំងនិងឥណ្ឌាពន្លឿនគំរោងការណ៍សហប្រតិបតិ្តការសំខាន់ជាច្រើន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian ទៅបំពេញទស្សន កិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី១៧ដល់ទី១៩ វិច្ឆិកា ដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សន កិច្ចរបស់ប្រធានាធិបតីលោក Emmanuel Macron នាដើមឆ្នាំ២០១៨ ហើយ ពិភាក្សាអំពីគំរោងការណ៍សហប្រតិបត្តិការសំខាន់ជាច្រើន។

  ស្ថានទូតបារាំង ប្រចាំឥណ្ឌាជូនដំណឹងថា លោក Le Drian នឹងជួបចរចាជាមួយសមភាគីឥណ្ឌា លោកស្រី Sushma Swaraj អំពីបញ្ហាជាច្រើន ក្នុងនោះមានការដែលបារាំងចូល រួមគំរោងការណ៍ជួរមុខនានារបស់ឥណ្ឌានិងរោងចក្រអគ្គីសនីនុយក្លេអ៊ែរ Jaitapur។ ភាគីបារាំងឲ្យដឹងថា ការបង្កើនរ៉ែអាកទ័រនុយក្លេអ៊ែរនៅ Jaitapur នឹង ជាជំហានលោតផ្លោះ ហើយរដ្ឋាភិបាលទាំង២កំពុងជួយឧបត្ថម្ភយ៉ាងសកម្ម ចំពោះគំរោងការណ៍អគ្គីសនីនុយក្លេអ៊ែរធំបំផុតពិភពលោកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ