បារាំងរៀបចំការបោះឆ្នោតប្រធានាធិបតីជុំទីពីរ

(VOVWORLD) - ម្ចាស់ឆ្នោតបារាំងចំនួនជាង ៤៨ លាននាក់ នៅថ្ងៃទី ២៤ ខែមេសាបានទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទីពីរ ដើម្បីជ្រើសរើស លោក Emmanuel Macron ឬ លោកស្រី Marine Le Pen ជាប្រធានាធិបតីបារាំងសម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខ។
បារាំងរៀបចំការបោះឆ្នោតប្រធានាធិបតីជុំទីពីរ - ảnh 1លោក Emmanuel Macron និងលោកស្រី Marine Le Pen ក្នុងការជជែកដេញដោលតាមទូរទស្សន៍នៅយប់ថ្ងៃទី ២៩ ខែមេសា។ (រូបថត៖  AFP/TTXVN)

ដូចការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១០ ខែមេសា ទីតាំងបោះឆ្នោតបានបើកនៅវេលាម៉ោង ៨ ព្រឹក និងបិទនៅម៉ោង ១៩យប់។ រំពឹងថា លទ្ធផលបឋមនៃជុំទី ២ នឹងត្រូវប្រកាសនៅវេលាម៉ោង ៨ យប់ថ្ងៃដដែល (២៤ មេសា)។

យោងតាមការស្ទង់មតិថ្មីបំផុត លោក Emmanuel Macron ត្រូវបានព្យាករណ៍ថានឹងយកឈ្នះលើលោកស្រី Marine Le Pen ដោយគម្លាតប្រមាណ ៩-១០ ពិន្ទុ។ ម្ចាស់ឆ្នោតបារាំងភាគច្រើនបានវាយតម្លៃថា បន្ទាប់ពីបរាជ័យក្នុងការយកឈ្នះលើលោក Macron ក្នុងការជជែកដេញដោលតាមទូរទស្សន៍នៅយប់ថ្ងៃទី ២៩ ខែមេសា លោកស្រី Marine Le Pen មានឱកាសតិចតួចដើម្បីកាត់បន្ថយគម្លាតជាមួយលោក Macron។

ប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រោងនឹងរៀបចំការមិទ្ទិញមួយភ្លាមៗបន្ទាប់ពីមានលទ្ធផល នៅឯទីលាន Champs-de-Mars នៅជើងអគារ Eiffel ទីក្រុងប៉ារីស។ ក្នុងពេលជាមួយគ្នានោះ ក្រុមយុទ្ធនាការរបស់លោកស្រី Marine Le Pen បានឲ្យដឹងថា នៅក្នុងករណីដែលទទួលបានជ័យជំនះ លោកស្រី Le Pen នឹងរៀបចំក្បួនដង្ហែរនៅតាមដងផ្លូវ និងទីលានសំខាន់ៗជាច្រើនក្នុងទីក្រុងប៉ារីស ដូចជាទីលាន Concorde ឬ ទីលានសាធារណៈរដ្ឋជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ