បារាំងអនុម័តលើគំរោងច្បាប់ប្រឆាំងភេរវកម្មថ្មី

(VOVWORLD) - ដោយមានសម្លេងគាំទ្រចំនួន ៤១៥ សម្លេងប្រឆាំងចំនួន ១២៧ និងសន្លឹកឆ្នោតចំនួន ១៩ សភាជាន់ទាបបារាំងបានអនុម័តលើគំរោងច្បាប់ប្រឆាំង ភេរវកម្មថ្មីនាថ្ងៃទី ៣ តុលា ដោយមិនអើពើដល់ការរិះគន់អំពីការដែលគំរោងច្បាប់នេះ អាចជះឥទ្ធិពលទៅលើសេរីភាពរបស់ប្រជាពលរដ្ឋ។ 
បារាំងអនុម័តលើគំរោងច្បាប់ប្រឆាំងភេរវកម្មថ្មី - ảnh 1 បារាំងអនុម័តលើគំរោងច្បាប់ប្រឆាំងភេរវកម្មថ្មី

(VOVworld) - ដោយមានសម្លេងគាំទ្រចំនួន ៤១៥ សម្លេងប្រឆាំងចំនួន ១២៧ និងសន្លឹកឆ្នោតចំនួន ១៩ សភាជាន់ទាបបារាំងបានអនុម័តលើគំរោងច្បាប់ប្រឆាំង ភេរវកម្មថ្មីនាថ្ងៃទី ៣ តុលា ដោយមិនអើពើដល់ការរិះគន់អំពីការដែលគំរោងច្បាប់នេះ អាចជះឥទ្ធិពលទៅលើសេរីភាពរបស់ប្រជាពលរដ្ឋ។ គំរោងច្បាប់ពោលខាងលើ អនុញ្ញាតដាក់ពង្រាយវិធានការបង្កការជជែកវែកញែកមួយចំនួនដែលអតីតរដ្ឋអំណាច នាំចេញគិតតាំងពីការវាយប្រហារភេរវកម្មនាខែវិច្ឆិកាឆ្នាំ ២០១៥។ ក្នុងនោះមានការ កំណត់អំពីសិទ្ធិជ្រកកោណសំរាប់ជនអន្តោប្រវេសន៍ដែលមិនត្រូវក្រោមការត្រួតត្រារបស់ចៅក្រមទេ។ ប៉ុន្តែ ស្ថាប័នសមត្ថកិច្ចមានសិទ្ធិដំណើរការត្រួតពិនិត្យស្របច្បាប់ ជំនួសឲ្យការត្រួតពិនិត្យរដ្ឋបាលដែលកំពុងបង្កការជជែកវែកញែកឥឡូវនេះ។ រដ្ឋាភិបាលបារាំងចាត់ទុកថា៖ គំរោងច្បាប់នេះគឺជាចម្លើយរឹងមាំសំរាប់ការគំរាមកំហែងក្នុងរយៈពេលយូរអង្វែង។ បណ្ដាមាត្រានៃគំរោងច្បាប់នេះនឹងការពារពេញលេញសិទ្ធិសេរីភាពខាងបុគ្គលនិងសមូហភាពព្រមទាំងផ្តើមឡើងវិធានការដើម្បីមាត្រាទាំងនេះត្រូវបានអនុវត្តសំដៅធានាសន្តិសុខសំរាប់ប្រជាពលរដ្ឋបារាំង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ