បារាំងអំពាវនាវឲ្យអ៊ីស្រាអែលអត់ធ្មត់ ដែលទាក់ទិននឹងស្ថានភាពនៅហ្គាហ្សា
(VOVWORLD) -បារាំងបានក្រើនរំលឹកទៅកាន់ អាជ្ញាធរអ៊ីស្រាអែលអំពីកាតព្វកិច្ចរបស់អ៊ីស្រាអែលក្នុងកិច្ចការពារជនស៊ីវិល ហើយជំរុញឲ្យប្រទេសនេះ មានការអត់ធ្មត់ថែមទៀត ។
បារាំងអំពាវនាវឲ្យអ៊ីស្រាអែលអត់ធ្មត់ ដែលទាក់ទិននឹងស្ថានភាពនៅហ្គាហ្សា |
បារាំងបានអំពាវនាវឲ្យអ៊ីស្រាអែលអត់ធ្មត់ បន្ទាប់ពីកងទ័ពអ៊ីស្រាអែលតបតវិញចំពោះបាតុកម្មរបស់ជនប៉ាឡេស្ទីន នៅព្រំដែន ហ្គាហ្សា - អ៊ីស្រាអែល ដែលបណ្ដាលឲ្យជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៦ អ្នកបាត់បង់ជីវិត។ នាថ្ងៃទី ១ មេសា ក្នុងសេចក្ដីប្រកាសមួយ ក្រសួងការបរទេសបារាំងបានសង្កត់ធ្ងន់ថា៖ បារាំងបានក្រើនរំលឹកទៅកាន់ អាជ្ញាធរអ៊ីស្រាអែលអំពីកាតព្វកិច្ចរបស់អ៊ីស្រាអែលក្នុងកិច្ចការពារជនស៊ីវិល ហើយជំរុញឲ្យប្រទេសនេះ មានការអត់ធ្មត់ថែមទៀត ។ បារាំងក៏បានលើកត្រដែតសិទ្ធិធ្វើបាតុកម្មដោយសន្តិភាពរបស់ជនប៉ាឡេស្ទីនផងដែរ។
មុននេះ នាថ្ងៃទី ៣០ មិនា ជនប៉ាឡេស្ទីនរាប់ពាន់អ្នក បានទៅកាន់ទីតាំងចំនួន ៦ ផ្សេងៗគ្នា នៅតំបន់ ហ្គាហ្សាប៉ែកខាងកើត ដើម្បីចូលរួមការដើរដង្ហែក្បួនដោយសន្តិភាព សំដៅផ្ញើសារទៅកាន់ពិភពលោកថា៖ជនប៉ាឡេស្ទីនមានសិទ្ធិស្របច្បាប់ ក្នុងនោះមានសិទ្ធិធ្វើមាតុភូមិនិវត្តន៍ផងដែរ។ ការដើរដង្ហែក្បួននេះបានបើកឆាកសម្រាប់ការធ្វើបាតុកម្មដែលអូសបន្ថាយរយៈពេល ៦ សប្ដាហ៍ លុះត្រាតែដល់ពេលណាដែលការរិយាល័យថ្មីរបស់អាមេរិកគ្រោងនឹងបើកសម្ពោធនាថ្ងៃទី ១៤ ឧសភាខាងមុខ៕