បារាំង៖ ករណីវាយប្រហារដោយកាំភ្លើងនៅទីក្រុង Lyon
(VOVWORLD) - គ្រូអាចារ្យ Nikolaos Kakavelaki ដែលមានអាយុ ៥២ ឆ្នាំ សញ្ញជាតិក្រិកត្រូវរងរបួសយ៉ាងធ្ងន់។
កម្លាំងសន្តិសុខបានស៊ើបអង្កេតនៅកន្លែងកើតហេតុ (រូបថត៖ AFP / VNA) |
នាវេលាម៉ោង ១៦ ថ្ងៃ ថ្ងៃទី ៣១ ខែតុលាករណីកវាយប្រហារដោយកាំភ្លើងបានកើតមានឡើងនៅឯព្រះវិហារនៅ ទីក្រុង Lyon របស់បារាំង។ ខណៈពេលដែលគ្រូអាចារ្យ Nikolaos Kakavelaki ដែលមានអាយុ ៥២ ឆ្នាំ សញ្ញជាតិក្រិក កំពុងបិទព្រះវិហារនោះ មានខ្មាន់កាំភ្លើងបានបាញ់កាំភ្លើងពីរគ្រាប់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់។ បន្ទាប់មកប៉ូលីសបានចាប់ខ្លួនជនសង្ស័យនេះ។ករណីនេះបានកើតមានឡើងក្នុងបរិបទដែលប្រទេសបារាំងបានពង្រឹងសន្តិសុខបន្ទាប់ពីមានការវាយប្រហារដោយកាំបិតនៅឯព្រះវិហារមួយនៅទីក្រុង Nice ដែលបានសម្លាប់មនុស្ស ៣ នាក់កាលពីថ្ងៃទី ២៩ ខែតុលាផងដែរ៕