បារាំង៖ ក្រុមបាតុករអាវកាក់ពណ៌លឿងរាប់ពាន់នាក់បានបន្តចុះតាមផ្លូវ

(VOVWORLD) - នាថ្ងៃទី ៦ ខែមេសា ក្រុមបាតុកម្ម អាវកាក់ពណ៌លឿង រាប់ពាន់នាក់បានបន្តចុះតាមផ្លូវ ដើម្បីបង្ហាញពីការជំទាស់ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលបារាំង។

នេះគឺជាបាតុកម្មទី១២បន្តបន្ទាប់ក្នុងសប្តាហ៍ ដែលបានប្រព្រឹត្តទៅនៅក្នុងបរិបទដែលរដ្ឋាភិបាលបារាំងត្រៀមរៀបចំការប្រកាសលទ្ធផលនៃការជជែកវែកញែកថ្នាក់ជាតិដើម្បីបន្ធូរបន្ថយការមិនស្រុះចិត្តគំនិតរបស់សាធារណៈមតិ។

ពីទីក្រុង Rouen នៅភាគខាងជើងទៅកាន់ទីក្រុង Lyon នៅភាគខាងត្បូង សូម្បីតែនៅរដ្ឋធានីប៉ារីសតែម្តង ក្រុមបាតុកម្មបាននាំគ្នាដើរតាមផ្លូវនិងបានលើកបដាប្រ ឆាំងនឹងប្រធានាធិបតីបារាំងលោក  Emmanuel Macron ។ រីឯនៅភាគខាងលិចសកម្មជនបារាំងនិងអាល្លឺម៉ង់ក៏បានចូលរួមនៅក្នុងការតវ៉ានៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ