បារាំង៖ បាតុកម្មរបស់ក្រុមអាវកាក់ពណ៌លឿង

(VOVWORLD) -អំពើរហិង្សាបានផ្ទុះឡើង រវាងបាតុករមួយក្រុមជាមួយប៉ូលិសប៉ារីស។ ក្រុមបាតុករបានដុតបំផ្លាញធុងសំរាម និងយានយន្តជាច្រើន។ប៉ូលីសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។
បារាំង៖ បាតុកម្មរបស់ក្រុមអាវកាក់ពណ៌លឿង - ảnh 1 ប៉ូលីសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ (រូបថត៖ vnanet.vn)

ប៉ូលិសបារាំងបានចាប់ឃុំខ្លួនបាតុករចំនួនជាង ១០០ នាក់ នៃកងកម្លាំង អាវកាក់ពណ៌លឿង នៅទីក្រុងប៉ារីសកាលពីថ្ងៃទី ២០ ខែមេសា ខណៈដែល បាតុករចំនួនរាប់ពាន់នាក់បានចុះតាមដងវិថីធ្វើបាតុកម្ម ក្នុងសប្តាហ៍ទី ២៣ ជាបន្ត សំដៅជំទាស់នឹងរដ្ឋាភិបាល។

អំពើរហិង្សាបានផ្ទុះឡើង រវាងបាតុករមួយក្រុមជាមួយប៉ូលិសប៉ារីស។ ក្រុមបាតុករបានដុតបំផ្លាញធុងសំរាម និងយានយន្តជាច្រើន។ប៉ូលីសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។

រដ្ឋធានីរបស់បារាំងត្រូវប្រកាសអាសន្ន បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង Christophe Castaner បានចាត់ទុកថា ក្រុមបាតុករជ្រុលនិយមមានឧបាយកលបង្កអំពើហិង្សានៅរដ្ឋធានីប៉ារីស ទីក្រុង Toulouse Montpellier និង Bordeaux ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ