បារាំង៖ ប្រធានាធិបតីលោក Emmanuel Macron ស្នើឱ្យលោក Gabriel Attal បន្ត​ដើរតួនាទី​ជានាយករដ្ឋមន្ត្រី

(VOVWORLD) - សេចក្តីប្រកាសពីខុទ្ទកាល័យប្រធានាធិបតីបារាំងបានបញ្ជាក់ថា លោក Macron បានស្នើឱ្យនាយករដ្ឋមន្ត្រីលោក Attal បន្តដើរតួនាទីជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដើម្បីធានាស្ថិរភាពរបស់ប្រទេសជាតិ។
បារាំង៖ ប្រធានាធិបតីលោក Emmanuel Macron ស្នើឱ្យលោក Gabriel Attal បន្ត​ដើរតួនាទី​ជានាយករដ្ឋមន្ត្រី - ảnh 1នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal ។ រូបថត៖ Getty Images/TTXVN

ប្រធានាធិបតីបារាំងលោក Emmanuel Macron នាថ្ងៃទី ៨ ខែកក្កដា បានស្នើឱ្យនាយករដ្ឋមន្ត្រីលោក Gabriel Attal បន្តកាន់តំណែងរបស់ខ្លួន បន្ទាប់ពីលោកបានបង្ហាញពីគោលបំណងចង់លាលែងពីតំណែងនៅពេលដែលភាគីនយោបាយរបស់រដ្ឋាភិបាលបានបាត់បង់តំណែងភាគច្រើនក្នុងការបោះឆ្នោតរដ្ឋសភា (សភាជាន់ទាប) រយៈពេលកន្លងទៅ។ សេចក្តីប្រកាសពីខុទ្ទកាល័យប្រធានាធិបតីបារាំងបានបញ្ជាក់ថា លោក Macron បានស្នើឱ្យនាយករដ្ឋមន្ត្រីលោក Attal បន្តដើរតួនាទីជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដើម្បីធានាស្ថិរភាពរបស់ប្រទេសជាតិ។ មុននោះ នាថ្ងៃទី ៧ ខែកក្កដា លោក Attal បានប្រកាសថា លោកនឹងដាក់សំណើសុំលាលែងពីតំណែង តាមប្រពៃណីនយោបាយបារាំង ប៉ុន្តែលោកក៏បានបន្ថែមថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកាន់តំណែងនេះយូរជាងនេះទៀត ក្នុងឋានៈជានាយករដ្ឋមន្ត្រីស្តីទី ប្រសិនបើមានការស្នើសុំពីប្រធានាធិបតីលោក Macron៕

ប្រតិកម្មទៅវិញ

ផ្សេងៗ