បារាំង៖ សិក្ខាសាលា​​​ស្តីពី​ឱកាស​ធ្វើ​អាជីវកម្មនៅ​វៀតណាម​ ក្នុង​ការ​ផ្លាស់ប្តូរឌីជីថល និងថាមពល

(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា នៅទីក្រុងប៉ារីស (បារាំង)៖ សិក្ខាសាលាសេដ្ឋកិច្ចក្រោមប្រធានបទ “ចាប់យកឱកាសធ្វើអាជីវកម្មនៅវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល និងថាមពល” ត្រូវបានរៀបចំឡើង ដោយមានការចូលរួមរបស់សហគ្រាសនិងអ្នកវិនិយោគ ចំនួនជាង ៦០ នៃប្រទេសទាំងពីរ។
បារាំង៖ សិក្ខាសាលា​​​ស្តីពី​ឱកាស​ធ្វើ​អាជីវកម្មនៅ​វៀតណាម​ ក្នុង​ការ​ផ្លាស់ប្តូរឌីជីថល និងថាមពល - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះត្រូវបានស្ថានទូតវៀតណាមប្រចាំនៅបារាំង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-វៀតណាម ក្រុមហ៊ុន FPT Software Europe និង Schneider Electric សម្របសម្រួលរៀបចំឡើង។

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Dinh Toan Thang បានឲ្យដឹងថា សកម្មភាពវិនិយោគពីបរទេសកំពុងតែខ្លាំងឡើងនៅវៀតណាម ពីព្រោះមានក្រុមហ៊ុនពហុជាតិសាសន៍ សហគ្រាសធំៗជាច្រើនដោយមានបច្ចេកវិទ្យាទំនើប កំពុងមានវត្តមាននៅវៀតណាម ជាមួយនឹងទំហំទុន និងគុណភាពគម្រោងកាន់តែកើនឡើង។ ស្ថានទូតវៀតណាមប្រចាំនៅបារាំងនឹងខិតខំប្រឹងប្រែង លើកតម្កើងតួនាទីជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ រួមដំណើរជាមួយដៃគូនានាសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកភាពជោគជ័យ និងប្រសិទ្ធភាពនៃភាគីទាំងពីរ។

ធុរកិច្ចបារាំងបានសម្តែងការគាំទ្រ និងជំនឿយ៉ាងមុតមាំចំពោះកាលានុវត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ដោយសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ