ប្រឆាំងជំទាស់ការដែលនាវានេសាទត្រីចិនធ្វើឲ្យដាច់ខ្សែកាបនាវា Binh Minh ០២
(VOV) /  
|
ប្រឆាំងជំទាស់ការដែលនាវានេសាទត្រីចិនធ្វើឲ្យដាច់ខ្សែកាបនាវា Binh Minh ០២ |
VOV-ឆ្លើយសំណួររបស់អ្នកយកព័ត៌មានមួយចំនួនអំពីការដែលនាវា Binh
Minh ០២ត្រូវនាវាចិនធ្វើឲ្យដាច់ខ្សែកាប លោក Pham Viet Dung អនុប្រធានគណៈកម្មាធិការស្វែងរកស្ទង់-ទទួលបន្ទុកការិយាល័យសមុទ្រខាងកើត (សម្ព័ន្ធក្រុម
ហ៊ុនប្រេងឧស្ម័នជាតិវៀតណាម-PVN) បានឲ្យដឹងថា នាវេលាម៉ោង៤និង៥នាទីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១២ ក្នុងពេលដែលនាវា Binh Minh ០២ធ្វើដំណើរទៅដំបន់ក្រៅច្រកទ្វាឈូងសមុទ្រ Bac Bo ដើម្បីត្រៀមរៀបចំសិក្សាស្ទង់ស្រាវជ្រាវបាន
ជួបនាវានេសាទត្រីចិនជាច្រើនកំពុងធ្វើសកម្មភាព។ ក្នុងពេលដែលបណ្ដាកង
កំលាំងសម័ត្ថកិច្ចផ្សាយសញ្ញាព្រមាននិងសំណូមពរឲ្យបណ្ដានាវានេសាទត្រី
ចេញពីដំបន់ធ្វើការរបស់នាវា Binh Minh ០២ ស្រាប់តែមាននាវាមួយគូរពាក់ផ្លាក់
លេខ 16025 និង 16028 របស់ចិនបានធ្វើដំណើរឆ្លងកាត់ពីខាងក្រោយធ្វើឲ្យដាច់
ខ្សែកាបរបស់នាវា Binh Minh ០២។ កន្លែងដាច់ខ្សែកាបឆ្ងាយពីកោះ Con Co របស់
វៀតណាម៤៣ម៉ាយនិងឆ្ងាយពីខ្សែដែនសមុទ្រវៀតណាម-ចិនប្រមាណ២០
ម៉ាយទៅប៉ែកខាងលិច។ លោក Pham Viet Dung បានលើកច្បាស់ថា សម្ព័ន្ធក្រុម
ហ៊ុនប្រេងឧស្ម័នជាតិវៀតណាមប្រឆាំងជំទាស់ការដែលនាវានេសាទត្រីចិនធ្វើឲ្យ
ដាច់ខ្សែកាបនាវា Binh Minh ០២និងស្នើរស្ថាប័នមានសម័ត្ថកិច្ចសំណូមពរពលរដ្ឋ
ចិនគោរពបូរណៈភាពដែនដីវៀតណាមលើដំបន់សមុទ្រវៀតណាម មិនធ្វើឲ្យជះ
ឥទ្ធិពលដល់សកម្មភាពធម្មតារបស់នាវាវៀតណាមក្នុងនោះមានបណ្ដានាវាពិនិត្យ
ស្ទង់របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម៕
-VOV