ប្រជាជនក្នុងទូទាំងប្រទេសសង្ឃឹមថាប្រធានរដ្ឋនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនបំរើមាតុប្រទេស
|
ប្រជាជនក្នុងទូទាំងប្រទេសសង្ឃឹមថាប្រធានរដ្ឋនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនបំរើមាតុប្រទេស បំរើប្រជាជន |
(VOV)_បន្ទាប់ពីពេលនាយឧត្តមសេនីយ៍ Tran Dai Quang ត្រូវបានជ្រើសតាំង
ជាប្រធានរដ្ឋ ដោយមានសម្លេងគាំទ្រច្រើននេះ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស
បានសម្ដែងនូវក្តីសប្បាយរីករាយ និងជឿជាក់ទៅលើលទ្ធផលនៃការបោះឆ្នោតរបស់
រដ្ឋសភា។ អ្នកបោះឆ្នោតបានចាត់ទុកថា៖ក្នុងរយៈពេលកន្លងទៅ លោក Tran Dai
Quang បានបង្ហាញជាអ្នកមានបទពិសោធន៍ កិត្យានុភាពជាច្រើន និងសម្រេចល្អ
រាល់ភារកិច្ចសំខាន់ៗ ដែលបានបក្ស រដ្ឋ ប្រគល់ជូន។ លោក Le Van Khoi អ្នកបោះ
ឆ្នោត ទីក្រុង My Tho ខេត្ត Tieng Giang ( ភាគខាងត្បូងវៀតណាម) បានចាត់ទុកថា៖
“ ខ្ញុំសប្បាយរីករាយណាស់ ដោយសាររដ្ឋសភាជ្រើសតាំង លោក Tran Dai
Quang ជាប្រធានរដ្ឋ។ ធ្លាប់ជារដ្ឋមន្ត្រីក្រសួងនគរបាល លោកបានបំពេញល្អភារ
កិច្ចរបស់ខ្លួន។ ខ្ញុំមានគោលបំណងថា៖ ប្រធានរដ្ឋប្តេជ្ញចិត្តតស៊ូការពារកោះសមុទ្រ
មានគោលនយោបាយកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងអន្តរជាតិ ប្រកបដោយល្អប្រសើរ៕”